កាលពីថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលដែលមានមូលដ្ឋាននៅរដ្ឋធានីទ្រីប៉ូលី លោក Abdul Hamid Dbeibeh នាយករដ្ឋមន្រ្តីនៃរដ្ឋលីប៊ី បានស្តីបន្ទោសសភាដែលមានមូលដ្ឋាននៅលីប៊ី ខាងកើតចំពោះការរារាំងការបោះឆ្នោតនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរដ្ឋធានីលីប៊ី លោក Dbeibeh បានប្តេជ្ញាថានឹងរៀបចំការបោះឆ្នោត ដែលជាប់គាំងនៅឆ្នាំនេះ។ លោក Dbeibeh បានមានប្រសាសន៍ថា “ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំនៃការបោះឆ្នោតនៅក្នុងប្រទេសលីប៊ី”។ នាយករដ្ឋមន្ត្រីលីប៊ីបានបន្ថែមថា “ការខកចិត្តនៅតែលងបន្លាចប្រជាជន លីប៊ី ជាលទ្ធផលនៃការបដិសេធអ្នកបោះឆ្នោត ២.៨លាននាក់ ដែលមានចូលរួមសិទ្ធិបោះឆ្នោតរបស់ពួកគេ”។ ការបោះឆ្នោតនៅលីប៊ីត្រូវបានគេគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែការបោះឆ្នោត បានបរាជ័យដោយសារតែភាពខុសគ្នារវាងគូប្រជែងនយោបាយរបស់ប្រទេស។ ស្ថានការណ៍បានកើនឡើង កាលពីឆ្នាំមុន បន្ទាប់ពីសភាលីប៊ីបានតែងតាំងរដ្ឋាភិបាលថ្មីដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ លោក Fathi Bashagha ប៉ុន្តែលោក Dbeibeh បានទទូចថាលោកនឹងប្រគល់សិទ្ធិអំណាចឱ្យតែរដ្ឋាភិបាល ដែលមកតាមរយៈ “សភាជាប់ឆ្នោត” ដែលបង្កើនការភ័យខ្លាចថាប្រទេសលីប៊ីអាចធ្លាក់ចូលទៅក្នុងសង្គ្រាម ស៊ីវិលវិញ។ លោក Dbeibeh បានមានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាលរបស់លោក និងគណៈកម្មាធិការ រៀបចំការបោះឆ្នោតបានត្រៀមខ្លួនរួចរាល់ហើយដើម្បីរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣។ លោក Dbeibeh បានបន្ថែមថា “ឆ្នាំ២០២៣ គឺជាពេលវេលាសម្រាប់ការបោះឆ្នោត និងសម្រាប់ការបង្រួបបង្រួមស្ថាប័ន វិស័យ និងអង្គការស៊ីវិល”។
ប្រទេសលីប៊ីដែលសម្បូរដោយប្រេងបានបន្តស្ថិតក្នុងភាពចលាចលចាប់តាំងពីឆ្នាំ២០១១ នៅពេល ដែលមេដឹកនាំដ៏យូរលោក Muammar Gaddafi ត្រូវបានបណ្តេញចេញពីអំណាច បន្ទាប់ពីកាន់អំណាចអស់រយៈពេល ៤ទសវត្សរ៍ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/middle-east/libya-s-dbeibeh-blames-parliament-for-hindering-elections/2778153
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម