logo logo
banner1
គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ និងគណបក្ស Nippon Ishin ជប៉ុន បន្តសហការគ្នាក្នុងសម័យប្រជុំពេញអង្គសភា
 

គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ និងគណបក្ស Nippon Ishin ជប៉ុន ​បន្តសហការគ្នាក្នុងសម័យប្រជុំពេញអង្គសភា

រដ្ឋធានីតូក្យូ៖ គណបក្សប្រឆាំងដែលនាំមុខគេក្នុងប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ និងគណបក្ស Nippon Ishin no Kai ដែលជាកម្លាំងនយោបាយប្រឆាំង​ដ៏សំខាន់មួយក្នុងប្រទេសជប៉ុន គ្រោងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងសម័យប្រជុំពេញអង្គនៅពេលខាងមុខ ដើម្បីរួមគ្នាប្រឆាំងនឹងរដ្ឋបាលរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រី។

​ដោយសារកិច្ចសហប្រតិបត្តិការរបស់គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ និងគណបក្ស Nippon Ishin នេះហើយ ទើបទទួលបានលទ្ធផលជាផ្លែផ្កានៅក្នុង​សម័យប្រជុំ​វិសាមញ្ញ ដែលទើបបានបិទបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដូចជា ការអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីជួយដល់ជនរងគ្រោះ ដោយសារ អង្គការសាសនាមួយចំនួន រួមមាន អង្គការព្រះវិហារគ្រិស្ត Unification Church ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាសហព័ន្ធគ្រួសារសន្តិភាពពិភពលោក​ និងការបង្រួបបង្រួម។

​ប៉ុន្តែ បេក្ខជនគណបក្សនយោបាយទាំងអស់ ដែលត្រូវបានស្នើឡើងដោយគណបក្សនយោបាយទាំង ២ ត្រូវបាន​គេរំពឹងថា នឹងប៉ះទង្គិចគ្នានៅក្នុងការបោះឆ្នោតថ្នាក់​ក្រោម​ជាតិដែលត្រូវបានគ្រោងធ្វើនៅ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២២។

​«យើងអាចបង្ហាញនូវលទ្ធផលសំខាន់ៗនានា» លោក Kenta Izumi ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយ បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់គណបក្សលោកជាមួយគណបក្ស Nippon Ishin។​ លោក Izumi បានបន្ថែមទៀតថា «ការរួម​ដៃគ្នារបស់គណបក្សប្រឆាំងនានា គឺមានសារៈសំខាន់ណាស់ ដើម្បីកែតម្រូវ នូ​វអ្វីដែលចន្លោះប្រហោងនៅក្នុងរដ្ឋាភិបាលចម្រុះរបស់គណបក្សកាន់អំណាច»៕

http://ព័ត៌មានសភាអន្តរជាតិ ០៣-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ Woonrae/20221228183120146.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`