logo logo
banner1
សមាជិករដ្ឋសភាប្រទេសសេណេហ្គាល់ ២ រូប ជាប់ពន្ធនាគារ​រយៈពេល ៦ ខែ បន្ទាប់ពីមានជម្លោះវាយតប់គ្នាក្នុងរដ្ឋសភា
 

សមាជិកសភាប្រទេសសេណេហ្គាល់ ២ រូប ជាប់ពន្ធនាគាររយៈពេល ៦ ខែ បន្ទាប់ពីការឈ្លោះវាយតប់គ្នាក្នុងសភា

កាលពីថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ តុលាការនៃសាធារណរដ្ឋសេណេហ្គាល់បានកាត់ទោសសមាជិករដ្ឋសភា ២ រូប ឱ្យជាប់ពន្ធនាគាររយៈពេល ៦​ ខែ ពីបទរំលោភ​បំពាន​​លើសហសេវិករបស់ខ្លួន ១ រូប ដែលកំពុងមានគភ៌ ក្នុងពេលសម័យប្រជុំរដ្ឋសភា ដែលពោពេញដោយភាពជូរចត់ កាលពីខែធ្នូ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តអំពើ​អសីលធម៌ដោយកំហឹង។

​សមាជិករដ្ឋសភាទាំង ២ រូប  ដែលរួមមាន លោក Amadou Niang និងលោក Massata Samb មកពីគណបក្សប្រឆាំង គឺគណបក្សឯកភាព និងបង្រួបបង្រួមជាតិនោះ ត្រូវបានគេបង្គាប់ឱ្យបង់ប្រាក់សងជំងឺចិត្តចំនួន ៥ លាន CFA francs ស្មើនឹង (១១.៩៦០ ដុល្លារសហរដ្ឋអាមេរិក) ទៅឱ្យលោកស្រី Amy Ndiaye Gniby សមាជិការដ្ឋសភា មកពីគណបក្សនយោបាយចម្រុះ ដែលកំពុងកាន់អំណាច គឺសម្ព័ន្ធភាពគណបក្ស Benno Bokk Yakaar។

​ក្នុងស្ថានភាពជម្លោះនោះ បានធ្វើឱ្យរដ្ឋាភិបាលសេណេហ្គាល់រង្គោះរង្គើរ។ លោក Samb បានទះ កំផ្លៀងលោកស្រី Gniby ក្នុងអំឡុងពេលពិនិត្យពិភាក្សាលើសេចក្តី​ព្រាង​ច្បាប់​​​ថវិកាជាតិក្នុងរដ្ឋសភា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពី លោកស្រី Gniby បានសើចចំអកដាក់លោក Samb ដែលបានរិះគន់ខ្លួន។ លោកស្រី Gniby បាន​ឆ្លើយតបដោយការលើកកៅអីគប់លោក Samb​ ហើយនៅគ្រានោះ សមាជិកសភាជាច្រើនរូបផ្សេងទៀត បានរុញលោកស្រីដួលទៅនឹងដី ហើយលោក Niang បានធា​​​ក​ចំពោះលោកស្រី។

​ការវាយតប់គ្នាដែលបានបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយកាន់តែអាក្រក់ក្នុងប្រទេស​សេណេហ្គាល់នេះ បានកើនឡើង ចាប់តាំងពីគណបក្សកាន់អំណាចនេះ បាត់បង់​សំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០២២ មក៕

http://ព័ត៌មានសភាអន្តរជាតិ ០៣-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.abc.net.au/news/2023-01-03/senegal-slap-politicians-sentenced-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`