រូបទង់ជាតិតំណាងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋអ៊ូសបេគីស្ថាន និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
រដ្ឋធានីបាគូ៖ ទីភ្នាក់ងារសារព័ត៌មាន Trend បានដកស្រង់ប្រភពពីគេហទំព័រសារព័ត៌មាន Uzdaily ថា លោក Sodik Safoev អនុប្រធានទី១ នៃព្រឹទ្ធសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានទទួលជួបជាមួយលោក Yusuf al-Utaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ប្រចាំនៅសាធារណរដ្ឋអាស៊ែបៃហ្សង់។
ក្នុងអំឡុងពេលនៃជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យនៃចំណងទាក់ទងរវាងអ៊ូសបេគីស្ថាន និងអារ៉ាប៊ីសាអូឌីត ការពង្រឹងចំណងទាក់ទងអន្តរសភាឱ្យកាន់តែ ស៊ីជម្រៅ និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោក Shavkat Mirziyoyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ៃបៃហ្សង់ ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងការសម្រេចបានកិច្ចព្រមព្រៀងដែលជាផ្លែផ្កានៃដំណើរទស្សនកិច្ច ក៏ដូចជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បាននាំមកនូវចំណងទាក់ទងដែលជាផលប្រយោជន៍ទៅវិញទៅមកកម្រិតខ្ពស់ប្រកបដោយគុណភាព និងសារៈសំខាន់។ តួនាទីដ៏សំខាន់នៃចំណងទាក់ទងអន្តរសភា នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក្នុងការពង្រីកទំហំនៃទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានកត់សម្គាល់។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការពង្រឹងអន្តរកម្មបន្ថែមទៀតនៃក្រុមមិត្តភាពអន្តរសភា ការរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមករបស់មេដឹកនាំ និងសមាជិកសភានៃប្រទេសទាំងពីរ។ កិច្ចពិភាក្សារវាង លោក Sodik Safoev និងលោក Yusuf al-Utaibi ក៏បានផ្តោតផងដែរលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបានផ្តោតការយកចិត្តទុកដាក់លើការពង្រីកគម្រោងរួមគ្នាក្នុងវិស័យមួយនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.trend.az/casia/uzbekistan/3690122.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម