logo logo
banner1
ប្រធានសភាលីទុយអានី ពិចារណាធ្វើដំណើរទៅកាន់កោះតៃវ៉ាន់
 

លោកស្រី Viktorija Cmilyte-Nielsen ប្រធានសភានៃសាធារណរដ្ឋលីទុយអានី

សារព័ត៌មាន Liberty Times បានដកស្រង់ប្រភពនៃប្រព័ន្ធផ្សព្វផ្សាយលីទុយអានីថា លោកស្រី Vik torija Cmilyte-Nielsen ប្រធានសភានៃសាធារណរដ្ឋលីទុយអានី កំពុងពិចារណាធ្វើដំណើរទៅកាន់កោះ តៃវ៉ាន់ នៅក្នុងឆ្នាំ២០២៣នេះ។ បើទោះបីជាមានការជំទាស់ និងការព្រមានពីចិនក៏ដោយ ក៏លោកស្រី​ប្រធានសភារូបនេះបានថ្លែងថា លោកស្រីនៅតែប្តេជ្ញាថាទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។

លោកស្រី Cmilyte-Nielsen បានថ្លែងថា លោកស្រីកំពុងតែទទួលយកប្រតិកម្មតបរបស់ចិន​ មក ពិនិត្យពិចារណាចំពោះផែនការធ្វើដំណើរមួយនេះ និងថ្លឹងថ្លែងពីផលវិបាក​ប្រកបដោយហេតុផល។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកស្រីបានឯកភាពតាមការឆ្លើយតបជាមួយរដ្ឋាភិបាលលីទុយអានីទៅកាន់ចិន ក្រោយពីប្រឈមនឹងការគំរាមកំហែង​សេដ្ឋកិច្ច​ពីរដ្ឋាភិបាល​ទីក្រុងប៉េកាំង។ ពាក់ព័ន្ធនឹងការពង្រីកចំណង ទាក់ទងជាមួយកោះតៃវ៉ាន់ លោកស្រីប្រធានសភាលីទុយអានីជឿថា ការសម្រេចចិត្តរបស់លីទុយអានី​ គឺត្រឹមត្រូវ និងសមហេតុផល…៕

https://www.taiwannews.com.tw/en/news/4768374



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`