រូបតំណាងនៃការទម្លាក់សន្លឹកឆ្នោត ទៅក្នុងធុងឆ្នោត
លោកស្រី Özlem Zengin ប្រធានក្រុមសមាជិកសភាគណបក្សកាន់អំណាច គឺគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) បានថ្លែងថា សាធារណរដ្ឋតួកគីអាចនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងបោះ ឆ្នោតសភានៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣ បើទោះបីជាកាលបរិច្ឆេទពិតប្រាកដ នៅមិនទាន់សម្រេចនៅ ឡើយក្តី។
ការអធិប្បាយរបស់លោកស្រី Özlem Zengin ស្តីពីលទ្ធភាពនៃកាលបរិច្ឆេទការបោះឆ្នោតបានធ្វើឡើង ក្រោយពីជំនួបកាលពីសប្តាហ៍មុន រវាងលោក Tayyip Erdoğan ប្រធានាធិបតីតួកគី និងសម្ព័ន្ធមិត្តស្តាំ និយមជ្រុលរបស់លោក គឺលោក Devlet Bahçeli ដែលជាមេដឹកនាំគណបក្សចលនាអ្នកជាតិនិយម (MHP)។
បើតាមសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីបានឱ្យដឹងថា សម្ព័ន្ធមិត្តទាំងពីរបាន ពិភាក្សាគ្នាពីលទ្ធភាពនៃកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតដែលតាមធម្មតា គឺធ្វើឡើងនៅថ្ងៃទី១៨ ខែ មិថុនា។ លោកស្រី Zengin បានច្រានចោលសេចក្តីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលថា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ គឺជាកាលបរិច្ឆេទនៃការបោះឆ្នោតទាំងពីរខាងលើ ប៉ុន្តែអាចនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣…៕
https://medyanews.net/turks-likely-to-go-to-the-polls-on-14-may/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម