លោក chuan leekpai ប្រធានសភាតំណាងនៃព្រះរាជាណាចក្រថៃ
លោក Chuan Leekpai ប្រធានសភានៃព្រះរាជាណាចក្រថៃបានព្យាករណ៍ថា សភាតំណាងថៃនឹងត្រូវរំលាយនៅមុនពេលដែលអាណត្តិ ៤ឆ្នាំ របស់សមាជិកសភាត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែមីនា។ លោក Leekpai បានថ្លែងថា ការរំលាយសភាអាចនឹងកើតមានឡើងផងដែរក្នុងអំឡុងពេល ឬក្រោយពេលសម័យ ប្រជុំសភាសាមញ្ញ ប៉ុន្តែត្រូវតែធ្វើឡើងនៅមុនពេលផុតអាណត្តិរបស់សមាជិកសភា។ សម័យប្រជុំសភា បច្ចុប្បន្ននឹងត្រូវបន្តរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រសិនបើសភាត្រូវបានរំលាយ នោះសភានឹងអាចមានសម័យប្រជុំសាមញ្ញបានតែ ៨លើកប៉ុណ្ណោះ ចាប់តាំងពីសភា បានបើកសម័យប្រជុំដំបូង បន្ទាប់ពីការបោះឆ្នោតសកល ខែមីនា ឆ្នាំ២០១៩មក។ នេះមានន័យថា សភាមួយនេះនឹងមិនអាចបំពេញអាណត្តិ ៤ឆ្នាំរបស់ខ្លួននោះទេ។ បុរសវ័យ ៨៤ឆ្នាំរូបនេះនឹងមិនអាចទស្សន៍ទាយបានពីស្ថានភាពវិវឌ្ឍន៍នយោបាយនៅក្នុងឆ្នាំថ្មី ប៉ុន្តែវាអាស្រ័យលើការត្រៀមខ្លួនរួច រាល់របស់គណបក្សនានា សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែក លោក Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភាថៃ ក៏បាន ទទួលស្គាល់ផងដែរថា ការរំលាយសភាអាចនឹងត្រូវធ្វើឡើងនៅមុនពេលផុតអាណត្តិរបស់សមាជិកសភា។
លោក Pornpetch បានបង្ហាញក្តីសោមនស្សចំពោះការងាររបស់សមាជិកសភាថៃ ក្នុងការអនុម័តសេចក្តីព្រាងច្បាប់នានា។ “សមាជិកព្រឹទ្ធសភាដែលទទួលបានការតែងតាំងពីអ្នកធ្វើរដ្ឋប្រហារដែលជាក្រុមប្រឹក្សារក្សាសន្តិភាព និងសណ្តាប់ធ្នាប់(ដែលបច្ចុប្បន្នត្រូវបានរំលាយចោល)នោះ មានសេរីភាពក្នុងការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលមកដល់ចំពោះមុខពួកគេ ដោយគ្មានការគាបសង្កត់ឱ្យបម្រើផលប្រយោជន៍របស់រាជរដ្ឋាភិបាល”។
ទន្ទឹមនឹងពេលដែលស្ថានភាពកាន់តែស្មុគ្រស្មាញ និងពិបាកយល់បានជុំវិញល្បិចកលនយោបាយរបស់លោកនាយករដ្ឋមន្រ្តី prayut chan-o-cha ។ នាយករដ្ឋមន្រ្តី វ័យ៦៨ឆ្នាំរូបនេះ បានចូលរួមក្នុងគណបក្សថៃរួបរួមជាតិ(UTN) កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដែលនេះជាអ្វីដែលគេគ្រប់គ្នាបានទស្សន៍ទាយ ក៏ប៉ុន្តែលោក prayut នៅតែទទួលបានការគាំទ្រពីមិត្តសម្លាញ់របស់លោក គឺលោកឧបនាយករដ្ឋមន្រ្តី Prawit Wongsuwon ដែលបានថ្លែងពីការចាកចេញរបស់លោក prayut នាពេលថ្មីនេះ ជាលើកដំបូង៕
http://ព័ត៌មានសភាអន្តរជាតិ ០២-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.mehrnews.com/news/195579/Propsals-to-bolster-women-rights-bill-sent-to-parliament
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម