logo logo
banner1
វិសោធកម្មច្បាប់ស្តីពីការការពារស្ត្រីរបស់ប្រទេសចិន បានចូលជាធរមាននៅថ្ងៃទី១ ខែមករា
 

ច្បាប់ថ្មីស្តីពីការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រីចូលជាធរមាន

​ជាមួយនឹងច្បាប់ថ្មីស្តីពីការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រីដែលទើបនឹងចូលជាធរមានកាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣។ សិទ្ធិ និងផលប្រយោជន៍​របស់​​ស្ត្រីនៅក្នុង​សាធារណរដ្ឋប្រជាមានិតចិននឹងត្រូវបានការពារកាន់តែប្រសើរឡើងនៅក្នុងផ្នែកដ៏ធំទូលាយមួយ។

ច្បាប់ដែលបានកែសម្រួលចែងថា រដ្ឋត្រូវចាត់វិធានការចាំបាច់ដើម្បីលើកកម្ពស់សមភាពយេនឌ័រ លុបបំបាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី និងហាមឃាត់ការមិនរាប់​បញ្ចូល ឬការរឹតត្បិតសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី។ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រប់នាយកដ្ឋានពាក់ព័ន្ធត្រូវបង្កើនប្រសិទ្ធភាពវិធានការ​សន្តិសុខ​ការងារសម្រាប់ស្ត្រី និងទប់ស្កាត់ និងដោះស្រាយការរើសអើងយេនឌ័រ និងបង្កើតបរិយាកាសការងារមិនលំអៀង ព្រមទាំងសហគ្រិនភាពស្របតាមច្បាប់។ ច្បាប់នេះកំណត់​ថា ការរើសអើងយេនឌ័រក្នុងការជ្រើសរើសការងារ ការចូលរៀន ការផ្សព្វផ្សាយ និងការបណ្តេញចេញពីការងារ ត្រូវបានរួមបញ្ចូលក្នុងការត្រួតពិនិត្យការការពារសិទ្ធិការងារ។

ច្បាប់នេះក៏បានចែងថា រដ្ឋត្រូវអនុវត្តន៍ប្រព័ន្ធធានារ៉ាប់រងមាតុភាព បង្កើត និងកែលម្អប្រព័ន្ធសន្តិសុខ ទាក់ទងនឹងមាតុភាព រួមទាំងសេវាថែទាំកុមារសម្រាប់ទារក និងកុមារតូច ព្រមទាំងធ្វើឱ្យប្រព័ន្ធសម្រាកលំហែមាតុភាពកាន់តែប្រសើរឡើង ៕

http://ព័ត៌មានសភាអន្តរជាតិ ០២-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ http://english.news.cn/20221231/3cce87a8ec564cd09d13318ac019da8d/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`