logo logo
banner1
ប្រធានរដ្ឋសភាប៉ាគីស្ថានទទូចឱ្យសមាជិករដ្ឋសភាគណបក្ស Pakistan Tehreek-e-Insaf លាលែងពីតំណែងជាលាយលក្ខណ៍អក្សរ
 

ប្រធានរដ្ឋសភាប៉ាគីស្ថានទទូចឱ្យសមាជិករដ្ឋសភាគណបក្ស Pakistan Tehreek-e-Insaf  ​លាលែងពីតំណែងជាលាយលក្ខណ៍អក្សរ

លោក Raja Pervez Ashraf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានថ្លែងថា​ ការលាលែងពីតំណែងសមាជិករដ្ឋសភា មិនអាចទទួលយកបានឡើយ លុះត្រាតែ​សមាជិករដ្ឋសភាទាំងនោះ ដាក់ពាក្យស្នើសុំ     និងសរសេរលិខិតជាលាយលក្ខណ៍អក្សរផ្ទាល់ខ្លួន។

​កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក Ashraf បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយ ជាមួយគណៈប្រតិភូគណបក្ស Pakistan Tehreeke-Insaf ដែលដឹកនាំដោយលោក Asad Qaiser អតីតប្រធានរដ្ឋសភា ក្នុងរដ្ឋសភា នារដ្ឋធានីបាដាដ។

​លោក Ashraf បានថ្លែងទៀតថា យោងតាមវិធានសភា សមាជិកសភាក្នុងតំណែងរូបណាក៏ដោយត្រូវតែបំពេញបំណងប្រធានរដ្ឋសភា ដែលការលាលែងពីតំណែងនេះ ត្រូវធ្វើ​ឡើងជាលាយលក្ខណ៍អក្សរ និងត្រូវបញ្ជូនពាក្យស្នើសុំនេះ ដោយមានការយល់ព្រមពីសាមីខ្លួន និងដោយគ្មានការបង្ខិតបង្ខំឡើយ។

​លោក Ashraf បានបន្តទៀតថា ការដែលថ្នាក់ដឹកនាំរដ្ឋសភា ទទួលយកសំណើសុំលាលែងពីតំណែងនេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ដោយសារសមាជិករដ្ឋសភាទាំងនោះ តំណាងស្របច្បាប់ឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ប្រធានរដ្ឋសភារូបនេះ បានថ្លែងទៀតថា លោកបានទទូចឱ្យសមាជិករដ្ឋសភា​គណបក្ស Pakistan Tehreek-e-Insaf ចូលមក​រដ្ឋសភា ដើម្បីលើកឡើងអំពីបញ្ហាកង្វល់របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

​លោក Ashraf បានបន្តទៀតថា ការបើកចំហទ្វារឱ្យមានកិច្ចពិគ្រោះយោបល់ និងការទំនាក់ទំនង មិនគួរត្រូវបានបិទឡើយ ក្នុងនយោបាយ​ ហើយអ្នកនយោបាយទាំងអស់ គួររកដំណោះដោះស្រាយបញ្ហា តាមរយៈយន្តការរសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ៕

http://ព័ត៌មានសភាអន្តរជាតិ ៣០-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.radio.gov.pk/29-12-2022/na-speaker-insists-on-hand-written-pti-resignations



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`