លោក Joo Ho-young (កណ្តាល) ប្រធានក្រុមសមាជិកសភាគណបក្សអំណាចប្រជាជន ថ្លែងក្នុងកិច្ចប្រជុំឆ្លើយតបរបស់គណបក្ស ក្នុងសភា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ គណបក្សកាន់អំណាច គឺគណបក្ស អំណាចប្រជាជនសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានស្នើសុំរដ្ឋសភាអនុម័តសេចក្តីសម្រេចមួយ ថ្កោលទោសការជ្រៀតចូល Drone របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅពេលថ្មីៗនេះ ដែលជាការបញ្ជូនសារយ៉ាងច្បាស់មួយ ទៅរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ កងទ័ពកូរ៉េខាងត្បូង ចាប់បានយន្តហោះ Drone ចំនួន ៥ គ្រឿង ដែលបានហោះកាត់ខ្សែបន្ទាត់ព្រំដែនយោធា ខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ យន្តហោះ Drone នេះ ត្រូវបានគេប្រទះឃើញហោះនៅក្នុងតំបន់ព្រំដែនខេត្ត Gyeonggi ជាមួយនឹងយន្តហោះ Drone មួយ ក្នុងចំណោមយន្តហោះ Drone ទាំងនោះ ដែលហោះរហូតទាល់ផ្លូវ នៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។ ព្រឹត្តិការណ៍នេះ ត្រូវបានគេកត់សម្គាល់ឃើញពីការរំលោភជាលើកដំបូង ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។
លោក Joo Ho-young ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សអំណាចប្រជាជន បានថ្លែងឆ្លើយតបក្នុងកិច្ចប្រជុំគណបក្សមួយថា «រដ្ឋសភារបស់យើង ត្រូវបញ្ជូនសារយ៉ាងច្បាស់មួយ ទៅរដ្ឋាភិបាលកូរ៉េខាងជើង»។ លោក Joo បានថ្លែងបន្តទៀតថា តាមរយៈការអនុម័តសេចក្តីសម្រេចបន្ទាន់រួមមួយ លោកសង្ឃឹមថា យើងអាចបញ្ជូននូវការព្រមានខ្លាំងៗមួយ ទៅអាជ្ញាធរកូរ៉េខាងជើង ខណៈដែលបង្ហាញអំពីការឯកភាពប្រទេសរបស់យើង៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20221229003151315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម