(ប៉េកាំង)៖ កាលពីថ្ងៃទី៣ ខែមីនា កិច្ចប្រជុំលើកទី៥ នៃមហាសនិ្នបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានបើកធ្វើសន្និសីទសារព័ត៌មានលើកដំបូង។ លោក Guo Weimin អ្នកនាំពាក្យព័ត៌មាននៃកិច្ចប្រជុំលើកនេះ បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីរបៀបវារៈសំខាន់ ការងារសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងបញ្ហាចំណុចក្តៅដែលចិននិងអន្តរជាតិយកចិត្តទុកដាក់ដូច។
លោក Guo Weimin បានថ្លែងថា ក្នុងនាមជាមធ្យោបាយសំខាន់ និងយន្តការពិគ្រោះប្រឹក្សាដ៏ពិសេស សម្រាប់ធ្វើការប្រឹក្សានយោបាយប្រកបដោយប្រជាធិបតេយ្យបែបសង្គមនិយម សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជាការរៀបចំចាត់ចែងជាប្រព័ន្ធរបបដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរទាំងមូល។ ក្នុងការប្រឹក្សានយោបាយប្រកបដោយប្រជាធិបតេយ្យ សភាពប្រឹក្សានយោបាយប្រជាជន បានជំរុញការធ្វើសម្រេចចិត្តប្រកបដោយវិទ្យាសាស្ត្រ និងប្រជាធិបតេយ្យ ហើយផ្តល់មតិយោបល់ខាងនយោបាយដ៏មានប្រសិទ្ធភាព តាមរយៈបែបផែននិងវេទិកាជាច្រើន ដើម្បីប្រមូលផ្តុំគំនិតឯកភាពគ្នាយ៉ាងទូលំទូលាយ ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៥ នៃមហាសនិ្នបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ ត្រូវបើកធ្វើពីថ្ងៃទី ៤ ដល់ទី១០ ខែមីនានៅក្រុងប៉េកាំង។ បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំនៃមហាសន្និបាតនេះ បានចប់សព្វគ្រប់ហើយ៕
http://freshnewsasia.com/index.php/en/internationalnews/233421-2022-03-04-09-32-08.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម