logo logo
banner1
រដ្ឋសភាកូរ៉េខាងត្បូង បោះឆ្នោតជំទាស់នឹងការចាប់ខ្លួន​លោក Noh Woong-rae សមាជិករដ្ឋសភា​គណបក្សប្រជាធិបតេយ្យ
 

រដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតជំទាស់នឹងការចាប់ខ្លួន​​​​​​​​​​​​​លោក Noh Woong-rae​ សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យ

កាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ  (កូរ៉េខាងត្បូង) បានបោះឆ្នោត ជំទាស់លើញត្តិមួយ ដែលអនុញ្ញាតឱ្យចាប់ខ្លួនលោក Noh Woong-rae សមាជិករដ្ឋសភាគណបក្សប្រជា-ធិបតេយ្យ ពីបទពុករលួយ។  ការបោះឆ្នោតនេះ ទទួលបានការគាំទ្រ ១០១ សំឡេង,  ជំទាស់​ ១៦១ សំឡេង និងអនុបវាទ ៩ សំឡេង។ គណបក្សប្រជាធិបតេយ្យ ទទួលបានសំឡេងភាគច្រើនក្នុងសភា ជាមួយអាសនៈ ១៦៩។

​លោក Noh ត្រូវបានគេចោទប្រកាន់ ពីបទទទួលសំណូកប្រហែល ៦០ លានវ៉ុន ស្មើនឹង (៤៥.៧៨៥ ដុល្លារសហរដ្ឋអាមេរិក) ដែលជាថវិកាខុសច្បាប់ ពីពាណិជ្ជករម្នាក់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាឆ្នាំ២០២០។ លោក Noh បានទទួលថវិកានេះ ដោយខុសច្បាប់ចំនួន ​៥ លើក ចាប់តាំងពីខែកុម្ភៈ រហូតដល់ ខែធ្នូ ឆ្នាំ២០២០  ពីពាណិជ្ជករម្នាក់ត្រកូល Park ជាថ្នូរនឹងការគាំទ្រលើក្រុមហ៊ុនធុរកិច្ចថាមពលព្រះអាទិត្យ៕

​ក្រុមអគ្គរដ្ឋអាជ្ញាសង្ស័យថា សមាជិករដ្ឋសភាអាណត្តិ ៤ ឆ្នាំ តំណាងមណ្ឌលខណ្ឌ Mapo-A នៃរដ្ឋធានីសេអ៊ូលរូបនេះ បានទទួលសំណូក និងរំលោភច្បាប់ស្តីពី ថវិកា​នយោបាយ។ ក្រុមអគ្គរដ្ឋ​អាជ្ញា បានស្នើសុំដីកាចាប់ខ្លួនសមាជិករដ្ឋសភារូបនេះ កាលពីដើមខែធ្នូ ឆ្នាំ២០២២។ នេះគឺជាដីកាចាប់ខ្លួនលើកទី៤ ដែលត្រូវបានស្នើឡើង​ចំពោះ​សមាជិកសភា ១ រូប ក្នុងនីតីកាលទី២១ នៃរដ្ឋសភាបច្ចុប្បន្ននេះ ដែលបានបើកសម័យប្រជុំដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២០៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://koreajoongangdaily.joins.com/2022/12/28/national/politics/Korea-National-Assembly-Noh-Woonrae/20221228183120146.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`