លោក Li Zhanshu ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ
កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) នីតិកាលទី១៣ ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតចិនបានចាប់ផ្តើមបើក កិច្ចប្រជុំលើកទី៣៨ របស់ខ្លួន នៅរដ្ឋធានីប៉េកាំង។
លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានចូលរួមធ្វើជាអធិបតី ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង។ សមាជិកសភាបានពិនិត្យសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ដែលដាក់ ជូនដោយគណៈកម្មាធិការធម្មនុញ្ញ និងច្បាប់នៃសភាប្រជាជនចិន ដើម្បីពិនិត្យ និងពិភាក្សាជាលើកទីពីរ។ គណៈកម្មាធិការធម្មនុញ្ញ និងច្បាប់នៃសភាប្រជាជនចិនបានស្នើថា បន្ទាប់ពីពិនិត្យសេចក្តីព្រាងនៅក្នុងកិច្ច ប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ធ្វើសេចក្តីសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់ សម័យប្រជុំដំបូងនៃសភាប្រជាជនចិននីតិកាលទី១៤ ដើម្បីពិភាក្សាបន្ថែម។ កិច្ចប្រជុំបានពិភាក្សាលើសេច ក្តីព្រាងច្បាប់ស្តីពីការការពារសត្វព្រៃ និងសេចក្តីព្រាងច្បាប់ស្តីពីការអភិរក្សសត្វព្រៃ។ នៅក្នុងរបាយការណ៍ របស់ខ្លួនទៅកាន់កិច្ចប្រជុំ គណៈកម្មាធិការធម្មនុញ្ញ និងច្បាប់នៃសភាប្រជាជនចិនបានឱ្យដឹងថា សេចក្តីព្រាង ច្បាប់ទាំងពីរមានភាពចាស់ទុំហើយ ហើយបានស្នើសុំឱ្យកិច្ចប្រជុំអនុម័ត។ សមាជិកសភាបានពិនិត្យសេច ក្តីព្រាងច្បាប់ស្តីពីក្រុមហ៊ុន វិសោធនកម្មសេចក្តីព្រាងច្បាប់ប្រឆាំងចារកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការអភិរក្សអេកូឡូស៊ីនៅលើខ្ពង់រាប Qinghai-ទីបេ។ កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការការពារ បរិស្ថានសមុទ្រ សេចក្តីព្រាងច្បាប់ស្តីពីសមូហភាពសេដ្ឋកិច្ចជនបទ សេចក្តីព្រាងច្បាប់ស្តីពីសប្បុរសធម៌ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីពាណិជ្ជកម្មបរទេស សេចក្តីព្រាងច្បាប់ពន្ធលើតម្លៃបន្ថែម សេចក្តីព្រាង ស្ថិរភាពហិរញ្ញវត្ថុ សេចក្តីព្រាងច្បាប់អភ័យឯកសិទ្ធិរបស់ជនបរទេស សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីនីតិវិធីរដ្ឋប្បវេណី និងសេចក្តីព្រាងវិសោធនកម្មច្បាប់នីតិវិធីរដ្ឋបាល។
សមាជិកសភា បានស្តាប់ការពន្យល់លើសំណើផ្តល់ការបកស្រាយចំពោះបទប្បញ្ញត្តិពាក់ព័ន្ធនៅក្នុង ច្បាប់ស្តីពីការការពារសន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ សមាជិកសភាក៏បានពិភាក្សាអំពី បេក្ខជនសម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃកងទ័ពរំដោះប្រជាជន និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកោះប្រជុំលើកដំបូងនៃគណៈកម្មាធិការសភាប្រជាជនចិននីតិកាលទី១៤ ផងដែរ ៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221228/4982a6d02f9c4e96821a748038ebb0ab/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម