លោក Shen Deyong អតីតសមាសភាប្រឹក្សានយោបាយប្រជាចនចិន
រដ្ឋធានីប៉េកាំង៖ រដ្ឋអាជ្ញារនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញដីការចោទប្រកាន់លើលោក Shen Deyong អតីតទីប្រឹក្សានយោបាយជាន់ខ្ពស់ ពីបទសង្ស័យថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ពុករលួយ។ លោក Shen គឺជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានគណៈកម្មាធិការច្បាប់ និងសង្គម នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន។ លោក Shen ក៏ធ្លាប់បម្រើការងារជាអនុប្រធានតុលាការកំពូលប្រជាជនចិនផងដែរ។
ដីការចោទប្រកាន់នេះ បានឱ្យដឹងថា លោក Shen ទាញយកប្រយោជន៍ពីតំណែងផ្សេងៗ ដើម្បីស្វែងរកប្រយោជន៍ពីអ្នកដទៃ និងបានទទួល ជាពិសេសប្រាក់ និងអំណោយយ៉ាងច្រើន។ នេះបើតាមការអះអាងពីរដ្ឋអាជ្ញាកំពូលប្រជាជនចិន កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។
សំណុំរឿងរបស់លោក Shen នេះ ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាក្រុង Ningbo នៃខេត្ត Zhejiang។ សេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាកំពូលប្រជាជនចិននេះ បានឱ្យដឹងថា រដ្ឋអាជ្ញាជាច្រើនរូប បានជម្រាបចុងចោទអំពីសិទ្ធនៃរឿងក្តីរបស់លោកដែលត្រូវបានគេចោទសួរ និងបានស្តាប់មតិយោបល់របស់មេធាវី៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ http://www.china.org.cn/china/Off_the_Wire/2022-12/27/content_85028707.htm
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម