លោក Raja Pervez Ashraf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក Malik Aamir Dogar អតីតប្រធានគណបក្ស Pakistan Tehreek-e-Insaf បានស្នើសុំពេលជួបពិភាក្សាការងារជាមួយ លោក Raja Pervez Ashraf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានអំពីការលាលែងពីតំណែងជាសមាជិសភារបស់គណបក្សលោក។
ការបន្តគាំទ្រឱ្យមានកិច្ចសន្ទនា ក្នុងចំណោមថ្នាក់ដឹកនាំនយោបាយ និងថ្នាក់ដឹកនាំគណបក្សនយោបាយ ប្រធានរដ្ឋសភារូបនេះ បានថ្លែងថា បើកឱកាសជូនជានិច្ចសម្រាប់កិច្ចពិភាក្សា និងកិច្ចសន្ទនាក្នុងចំណោមអ្នកនយោបាយទាំងអស់។ ប្រធានរដ្ឋសភារូបនេះ ក៏បានអះអាងផងដែរថា មាននីតិវិធីមួយកំណត់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញប៉ាគីស្ថាន និងវិធាននានាស្តីពី ការងាររបស់រដ្ឋសភាប៉ាគីស្ថាន ពាក់ព័ន្ធនឹងការអះអាងពីការលាលែងតំណែងជាសមាជិករដ្ឋសភា ហើយនីតិវិធីនេះ នឹងត្រូវបានគេប្រតិបត្តិតាមខ្លឹមសារ និងស្មារតីនេះ។
ស្របពេលជាមួយគ្នានេះ លោក Malik Aamir Dogar បានថ្លែងអំណរគុណដល់លោក Raja Pervez Ashraf ប្រធានរដ្ឋសភា ដោយបានថ្លែងថា គណៈប្រតិភូដែលរួមមាន លោក Shah Mehmood Qureshi អនុប្រធានគណបក្ស Pakistan Tehreek-e-Insaf, លោក Pervez Khattak ប្រធានគណបក្ស Pakistan Tehreek-e-Insaf និងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះ មួយចំនួនទៀត ចង់ពិភាក្សាអំពីបញ្ហាលាលែងតំណែងពីសមាជិករដ្ឋសភារបស់គណបក្សនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.app.com.pk/national/pti-delegation-to-discuss-resignations-with-na-speaker/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម