កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សភាតំណាងសហរដ្ឋអាមេរិកបានអនុម័តយល់ព្រមផ្តល់ថវិកាចំនួន១.៧លានលានដុល្លារអាមេរិក ដល់រដ្ឋាភិបាលសហព័ន្ធ សម្រាប់ឆ្នាំសារពើភ័ណ្ឌ២០២៣ បន្ទាប់សេចក្តីព្រាងច្បាប់នេះ ត្រូវបានព្រឹទ្ធសភាអនុម័តនៅមុននេះមួយថ្ងៃ។ ថវិកាខាងលើក៏មានផងដែរ នូវកញ្ចប់ ថវិកាការពារជាតិចំនួន៨៥៨ពាន់លានដុល្លារ និង៤៥ពាន់លានដុល្លារសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ គូសបញ្ជាក់ថា ចំនួនថវិកាសម្រាប់ចំណាយលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៣ គឺបានកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីអតីតកាល។ ច្បាប់ថវិកាឆ្នាំ២០២៣ ខាងលើនេះ ក៏បានលើកឡើងផងដែរអំពីការហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធីTikTok លើសម្ភារៈរបស់រដ្ឋាភិបាលអាមេរិក…៕
https://www3.nhk.or.jp/nhkworld/en/news/20221224_08/amp.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម