លោក ស្រីនាយករដ្ឋមន្ត្រី Giorgia Meloni
កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី បានស្នើសុំ សម្រាប់សភា ជាន់ទាបដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើថវិកាឆ្នាំ២០២៣ ដើម្បីបង្កើនល្បឿនការអនុម័តរបស់ខ្លួន និង ធានាថាកញ្ចប់នេះក្លាយជាច្បាប់នៅចុងឆ្នាំនេះ។ សមាជិកសភានឹងបោះឆ្នោតនៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ដោយ អនុញ្ញាតឱ្យសេចក្តីព្រាងច្បាប់ដ៏ស្មុគស្មាញនេះឆ្លងទៅព្រឹទ្ធសភានៅសប្តាហ៍ក្រោយ ដើម្បីទទួលបានភ្លើងខៀវ។ ប្រសិនបើការពិភាក្សាបន្តការអូសបន្លាយ ហើយថវិកាមិនត្រូវបានអនុម័តត្រឹមថ្ងៃទី៣១ ខែធ្នូ នោះការកំណត់លើ ការចំណាយប្រចាំខែរបស់រដ្ឋាភិបាលនឹងចាប់ផ្តើម ដោយកំណត់វិធានការឆន្ទានុសិទ្ធថ្មី។ ថវិកាដំបូងរបស់លោក ស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ជំរុញឱនភាពនៅឆ្នាំក្រោយដល់ ៤.៥% នៃផលិតផលក្នុងស្រុកសរុប(GDP) ពីការព្យាករណ៍ ៣.៤% នៅក្នុងខែកញ្ញា ដូចដែលបានបែងចែកប្រាក់ជាង ២១ពាន់លានអឺរ៉ូ (២២.៣៣ ពាន់ លានដុល្លារ) នៅក្នុងការសម្រាលពន្ធ និងប្រាក់រង្វាន់ដើម្បីជួយក្រុមហ៊ុន ព្រមទាំងគ្រួសារទប់ទល់នឹងវិបត្តិ ថាមពល….៕
https://kdal610.com/2022/12/22/italy-govt-calls-confidence-vote-over-2023-budget/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម