(ប៉េកាំង)៖ មហាសន្និបាតលើកទី៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានបើកធ្វើនៅរសៀលថ្ងៃទី៤ ខែមីនា នៅក្រុងប៉េកាំង ក្រោមវត្តមានអ្នកដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជា លោក Xi Jinping ជាដើម។ ចាប់ពីថ្ងៃនេះតទៅ ប្រទេសចិនបានឈានចូល «ពេលវេលាមហាសន្និបាតនៃសភាទាំងពីរ» ហើយ។
សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ចំនួនជិត ២០០០រូប ដែលមកពីគ្រប់គណបក្ស អង្គភាព ជនជាតិនិងមជ្ឈដ្ឋាននានា នៃប្រទេសចិនបានអញ្ជើញចូលរួមមហាសន្និបាតលើកនេះ។ ក្នុងអំឡុងពេលមហាសន្និបាតលើកនេះ ដែលនឹងដំណើរការអស់រយៈពេល ៦ថ្ងៃ អង្គប្រជុំនឹងពិនិត្យពិភាក្សាពីរបាយការណ៍ការងារ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងរបាយការណ៍ស្តីពីសភាពការណ៍នៃសេចក្តីស្នើច្បាប់ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២២ នៃសភាតំណាងប្រជាជនទូទាំងប្រទសចិន ដែលជាស្ថាប័នអំណាចកំពូលជាតិចិន ក៏ដូចជាស្តាប់និងពិគ្រោះពិភាក្សាពី របាយការណ៍ការងាររដ្ឋាភិបាលចិនជាដើម។
សូមបញ្ជាក់ថា មហាសន្និបាតប្រចាំឆ្នាំ២០២២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ នឹងបើកធ្វើនៅថៃ្ងទី៥ ខែមីនា ខាងមុខ នៅក្រុងប៉េកាំង៕
http://freshnewsasia.com/index.php/en/internationalnews/233435-2022-03-04-10-41-28.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម