logo logo
banner1
ប្រធានសភាប្រទេសហ្វ៊ីជី កត់សម្គាល់ពីការធ្លាក់ចុះ​នៃចំនួនស្ត្រីតំណាងក្នុងសភា
 

 លោក Ratu Naiqama Lalabalvu ប្រធានសភាហ្វ៊ីជីថ្មីដែលទើបជាប់ឆ្នោត

លោក Ratu Naiqama Lalabalavu ប្រធានសភានៃសាធារណរដ្ឋហ្វ៊ីជី បានថ្លែងថា ការធ្លាក់ចុះ ចំនួនតំណាងស្ត្រីក្នុងសភា គឺជាទំនោរមួយដែលគួរឱ្យព្រួយបារម្ភ។ កាលពីថ្ងៃ​សៅរ៍ ទី២៤ ​ខែធ្នូ ​ឆ្នាំ២០២២ ស្ត្រី ៦ រូប បានស្បថចូលកាន់តំណែងជាសមាជិកាសភា គឺមានចំនួនតិចជាង ៤ រូប នៃសមាជិកាសភា ជាប់ឆ្នោតសរុប ១០ រូប កាលពីឆ្នាំ​២០១៨។

លោក Ratu Lalabalavu បានថ្លែងទៀតថា ខណៈពេលដែលចំនួនសមាជិកសភាថ្មី និងសមាជិក​សភាក្មេងៗ កើនឡើង លោកបានកត់សម្គាល់ឃើញពីការធ្លាក់ចុះចំនួនតំណាង​ស្ត្រីក្នុងសភា។ លោក Lalabalavu បានថ្លែងទៀតថា លោកសង្ឃឹមដោយភាពស្មោះត្រង់ថា នេះគឺជាការប្រកួតប្រជែងអំណាចមួយ ដែលយើងជាអ្នកធ្វើការ​សម្រេចចិត្ត និងជា​ជាតិសាសន៍មួយ អាចតស៊ូរួមគ្នា ដើម្បីកែសម្រួលបញ្ហានេះឡើងវិញ។ «ប៉ុន្តែ ខ្ញុំត្រូវតែទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីក្លាហានទាំង ៦ ​រូប ដែលបានខំ​តស៊ូ​ប្រកប​ដោយជោគជ័យ ទទួលបានអាសនៈក្នុងសភា ដែលតែងតែគ្របដណ្តាប់ដោយបុរស»។ លោក Ratu Lalabalavu បានជាប់ឆ្នោតជាប្រធានសភាហ្វ៊ីជី កាលពីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ដោយការបោះឆ្នោតជាសម្ងាត់ និងទទួលបាន ២៨ សំឡេង ខណៈដែលបេក្ខជនទី១ និងលោក Ratu Epeli Nailatikau អតីតប្រធានសភា ទទួលបានតែ ២៧ សំឡេង៕

http://ព័ត៌មានសភាអន្តរជាតិ ២៧-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.fijitimes.com/fiji-parliament-speaker-notes-decline-in-women-representatives/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`