លោក Hirokazu Matsuno នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន
រដ្ឋធានីតូក្យូ៖ លោក Hirokazu Matsuno នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែង កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ថា ការរំលាយសភា គឺស្ថិតក្នុងសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី។
កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក Koichi Hagiuda ប្រធានគោលនយោបាយ គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី បានថ្លែងថា ការរំលាយសភា គឺជារឿងចាំបាច់ និងរៀបចំការបោះឆ្នោតថ្មី ខណៈពេលដែលរាជរដ្ឋាភិបាល គ្រោងដំឡើងអត្រាពន្ធ ដើម្បីចំណាយលើវិស័យការពារជាតិ ដែលគ្រោងនឹងចំណាយថវិកាជាតិច្រើន ដើម្បីមើលឃើញថា តើវិធានការនេះ ត្រូវបាន គាំទ្រដោយប្រជាជនដែរ ឬយ៉ាងណា។
លោក Matsuno បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា យើងប្រុងប្រយ័ត្នចំពោះសេចក្តីថ្លែងការណ៍ (ការរំលាយសភា) ប៉ុន្តែ ការរំលាយសភាជាន់ទាប គឺស្ថិតក្នុងសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី។ នាយកខុទ្ធកាល័យនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា លោកមិនគាំទ្រការដំឡើងពន្ធភ្លាមៗឡើយ ប៉ុន្តែ ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង នោះវាចាំបាច់ណាស់ត្រូវចូលរួមគាំទ្រពីប្រជាជន ដូចអ្វីដែលរដ្ឋបាលមុនៗ ធ្លាប់បានធ្វើកន្លងមក។
លោក Matsuno បានបន្ថែមទៀតថា «ក្នុងករណីណាមួយ ដែលមានការសម្រេចចិត្តពង្រឹង ហិរញ្ញវត្ថុលើវិស័យការពារជាតិនោះ ថវិកាជាតិ និងធនធានហិរញ្ញវត្ថុ នឹងត្រូវការនៅចុងឆ្នាំសារពើពន្ធ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២) ហើយប្រជាជន នឹងមើលឃើញយ៉ាងច្បាស់អំពីការដឹកនាំរបស់រាជរដ្ឋាភិបាល»។ នៅដើមខែធ្នូ ឆ្នាំ២០២២ នេះ ទីភ្នាក់ងារសារព័ត៌មាន Sputnik News បានរាយការណ៍ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់គណបក្សប្រជាធិបតេយ្យសេរីថា ការចំណាយលើវិស័យការជាតិ នូវថវិកាប្រមាណជា ៨.៩ លានលានយ៉េន ស្មើនឹង (៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក) នៅក្នុងឆ្នាំសារពើពន្ធ ២០២៧ ស្របតាមផែនការជាតិ ក្នុងការសម្រេចស្តង់ដាររបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ២% នៃការចំណាយលើប្រាក់ចំណូលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/dissolution-of-japans-parliament-within-prim-1615650.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម