logo logo
banner1
សភាសហភាពអឺរ៉ុប បានចាត់ទុករដ្ឋឈូងសមុទ្រមួយថា ជា ផលវិបាក ដែលបានបន្សល់ទុកនូវរឿងអាស្រូវពុករលួយ
 

សភាសហភាពអឺរ៉ុប កំណត់គោលដៅរដ្ឋឈូងសមុទ្រមួយក្ង ផលវិបាកដែលបានបន្សល់ទុកដោយសាររឿងអាស្រូវពុករលួយ

សារព័ត៌មាន MENAFN៖ សមាជិកសភាសហភាពអឺរ៉ុប​ បានសម្រេចហាមឃាត់មិនឱ្យមន្ត្រីរដ្ឋកាតាមួយចំនួន ចូលក្នុងបរិវេណអាគាររបស់ខ្លួន បន្ទាប់ពី ត្រូវបានគេ​រាយការណ៍​ថា អ្នកបញ្ចុះបញ្ចូលមួយចំនួនរបស់រដ្ឋឈូង សមុទ្រមួយនេះ បានចំណាយប្រាក់យ៉ាងច្រើនដើម្បីបញ្ចុះបញ្ចូលអ្នកនយោបាយរបស់សហភាពអឺរ៉ុប។ នៅក្នុង សេចក្តីសម្រេចមួយ ដែលត្រូវបានអនុម័ត កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ នោះ សមាជិកសភា សហភាពអឺរ៉ុប ៥៤១ រូប បានសម្តែងនូវការខឹងសម្បារ តបតាមការអន្តរាគមន៍​នៅក្នុង​​ដំណើរការនយោបាយ របស់សហភាពអឺរ៉ុប ជាមួយនឹងសមាជិកសភាសហភាពអឺរ៉ុប ២ រូប ប៉ុណ្ណោះ បានបោះឆ្នោតជំទាស់នឹង សេចក្តីសម្រេច​នេះ។ សមាជិកសភា​សហភាពអឺរ៉ុបជាច្រើនរូបបានថ្កោលទោសការប៉ុនប៉ង ដែលត្រូវបានគេ​ចោទប្រកាន់លើរដ្ឋកាតាដែលមានឥទ្ធិពលលើសមាជិកសភា, អតីតសមាជិកសភា និងមន្ត្រីសភាសហភាព អឺរ៉ុបជាច្រើនរូប ​តាមរយៈសកម្មភាពពុករលួយ ដែលបង្កឱ្យមានការជ្រៀតជ្រែកពីបរទេសក្នុងដំណើរការប្រជា ធិបតេយ្យរបស់សហភាពអឺរ៉ុប៕

https://menafn.com/1105350967/EU-Parliament-has-targeted-Gulf-state-in-aftermath-of-corruption-scandal



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`