logo logo
banner1
រដ្ឋសភាកូរ៉េខាងត្បូងអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ ​ឆ្នាំ២០២៣ ចំនួន ៤៩៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក
 

រដ្ឋសភាកូរ៉េខាងត្បូងអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣

ចំនួន ៤៩៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក

​រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង​រកដំណោះស្រាយសារ​ពើពន្ធយ៉ាងលំបាក ពីសំណាក់រដ្ឋាភិបាលថ្មី ដើម្បីដោះស្រាយបញ្ហាកំណើននៃវិបត្តិសេដ្ឋកិច្ច។

ផែនការថវិកាជាតិចំនួន ៦៣៩ លានលានវ៉ុន ស្មើនឹង (៤៩៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក) ដែលត្រូវបានអនុម័ត កាលពីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ នោះ បង្ហាញពីកិច្ចខិតខំប្រឹប្រែងរបស់​មន្ត្រីក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដើម្បីកាត់បន្ថយការពឹងពាក់លើបំណុលរបស់ប្រទេសកូរ៉េខាងត្បូង និងលើកទឹកចិត្តឱ្យមានការស្តារសេដ្ចកិច្ចឡើង ក្រោយពីវិបត្តិជំងឺកូវីដ-១៩។

កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងមានល្បឿនយឺតសម្រាប់ឆ្នាំ២០២៣ ខាងមុខ ដោយសារ កានាំចេញធ្លាក់ចុះ ហើយអត្រាកាប្រាក់នៅបន្តកើនឡើងខ្ពស់។ យោងតាមការព្យាករណ៍កាលពីខែវិច្ឆិកា​ ឆ្នាំ២០២២ ធនាគារកូរ៉េ នឹងធ្លាក់ចុះកំណើនរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ មកនៅត្រឹម ១.៧% ពីកំណើន ២.៦%។

រដ្ឋសភាក៏បានអនុ័តផងដែរ លើសេចក្តីព្រាងច្បាប់មួយចំនួន ដើម្បីកាត់បន្ថយពន្ធលើសាជីវកម្មមកនៅត្រឹម១% និងការពន្យារពេលការដាក់ចេញពន្ធលើប្រាក់ចំណូល ដែលបានមកពីការវិនិយោគហិរញ្ញវត្ថុរយៈពេល ២ ឆ្នាំ, ការសម្របសម្រួលលើវិស័យផ្សេងៗ ដែលបានខ្វែងគំនិតគ្នា រវាងគណបក្ស កាន់អំណាច និងគណបក្សប្រឆាំង​ដ៏​សំខាន់ជាងគេ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.thenationalnews.com/business/economy/2022/12/24/south-korea-approves-budget-of-499bn-for-2023/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`