logo logo
banner1
ប្រធានសភាជាន់ទាបរុស្ស៊ី គ្រោងដាក់ចេញសេចក្តីព្រាងច្បាប់​ ស្តីពី ការបង្កើនការយកពន្ធលើប្រជាពលរដ្ឋរុស្ស៊ីណា ​ដែលបានចាកចេញពីប្រទេសរុស្ស៊ី
 

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី

សារព័ត៌មាន Reuters៖ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី (State Duma) បានថ្លែងថា សភាជាន់ទាបរុស្ស៊ី គ្រោងដាក់ចេញសេចក្តីព្រាង​ច្បាប់មួយស្តីពី ការបង្កើនការយកពន្ធលើប្រជាពលរដ្ឋណា ដែលបានចាកចេញពីប្រទេសរុស្ស៊ី ខណៈពេលដែលប្រជាពលរដ្ឋជាច្រើននាក់ បានចាកចេញពីប្រទេសរុស្ស៊ី ចាប់​តាំង​ពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក។

លោក Volodin បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា វាជាការត្រឹមត្រូវ ដើម្បីបញ្ចប់បំណង អ្នកដែលបានចាកចេញពីសហព័ន្ធរុស្ស៊ី និងដើម្បីដាក់ចេញអត្រាពន្ធខ្ពស់លើប្រជាពលរដ្ឋទាំងនោះ។

គិតត្រឹមដើមខែតុលា ឆ្នាំ២០២២ នេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនបាន​រាយការណ៍ថា ប្រជាពលរដ្ឋប្រមាណជា ៧០០.០០០ នាក់ បានរត់ភៀសខ្លួន បន្ទាប់ពីសេចក្តីប្រកាសមួយកាលពីខែកញ្ញា ឆ្នាំ២០២២ ស្តីពី ការកែនទ័ព ដើម្បីបង្ខំឱ្យចូលបម្រើក្នុងជួរកងទ័ពឱ្យបានចំនួន ៣០០,០០០ នាក់ ដើម្បីចូលរួមប្រយុទ្ធ។ រដ្ឋាភិបាលរុស្ស៊ី បានច្រានចោលតួលេខនោះ។

សេវាពន្ធរបស់សហព័ន្ធរុស្ស៊ី បានកំណត់ថា ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ១៣% ត្រូវបានកាត់ជាស្វ័យប្រវត្តិ ដោយនិយោជកក្នុងស្រុក។ ប្រជាពលរដ្ឋរុស្ស៊ី​ដែលធ្វើ​ការងារ​នៅបរទេស ដែលជាប់កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ត្រូវបង់ពន្ធដោយឯករាជ្យ។

លោក Volodin បានថ្លែងទៀតថា វាងាយយល់ទេ ថាហេតុអ្វីបានជាប្រជាពលរដ្ឋទាំងនោះរត់ភៀសខ្លួន។ អ្នកទាំងអស់នោះ បានដឹងហើយថា ខ្លួនបានប្រព្រឹត្តខុស​រួចហើយនៅពេលត្រឡប់ចូលស្រុកវិញ។ ​ប្រជាពលរដ្ឋផ្សេងទៀតគួរតែយល់ៈ សំឡេងភាគច្រើននៃប្រជាពលរដ្ឋរុស្ស៊ី មិនគាំទ្រសកម្មភាពរបស់ប្រជាពលរដ្ឋទាំងនោះឡើយ ហើយមានជំនឿថា ប្រជាពលរដ្ឋទាំងនោះ បានក្បត់ប្រទេសជាតិ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួន៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.thestar.com.my/news/world/2022/12/25/duma-prepares-higher-taxation-for-russians-who-left-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`