រដ្ឋសភានៃសាធារណរដ្ឋ Artsakh
រដ្ឋសភានៃសាធារណរដ្ឋ Artsakh បានអំពាវនាវដល់អង្គការសហប្រជាជាតិ (UN) ឱ្យលាតត្រដាង ការញុះញង់របស់អាជ្ញាធរសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមលេសបរិស្ថានមិនពិត។
យោងតាមការបញ្ជាក់របស់រដ្ឋសភាបានឱ្យដឹងថា “កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ការបិទច្រករបៀង Lachine ដែលជាផ្លូវតែមួយគត់ដែលតភ្ជាប់ប្រទេស Artsakh ទៅកាន់សាធារណរដ្ឋអាមេនី និងពិភពខាងក្រៅ ដោយអាជ្ញាធរនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមលេសបរិស្ថានមិនពិត និងរំលោភលើកិច្ចព្រមព្រៀងដែលសម្រេចបានដោយសេចក្តីថ្លែងការណ៍ត្រីភាគីកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានប្រែទៅជាគ្រោះមហន្តរាយផ្នែកមនុស្សធម៌ និងរំខានដល់សន្តិភាពដ៏ផុយស្រួយ ហើយតំបន់ថ្មីមានទំនោរទៅរកអស្ថិរភាព។ រដ្ឋសភា Artsakh បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសដែលព្រួយបារម្ភ អំពីបញ្ហានេះ, អង្គការអន្តរជាតិ, ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ECHR សម្រាប់ការឆ្លើយតប ទៅនឹងវិបត្តិមនុស្សធម៌ដែលបានបង្កើតឡើងនៅក្នុងសាធារណរដ្ឋ Artsakh ដែលត្រូវបានឡោមព័ទ្ធដោយ អាស៊ែបៃហ្សង់ ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា “រដ្ឋសភានៃសាធារណរដ្ឋ Artsakh បានអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យលាតត្រដាងការញុះញង់របស់អាជ្ញាធរ អាស៊ែបៃហ្សង់ ក្រោមលេសបរិស្ថានមិនពិតដើម្បីអនុវត្តន៍សិទ្ធិអន្តរជាតិចាំបាច់ជាពិសេស ដើម្បីបញ្ជូនក្រុមត្រួតពិនិត្យទៅសាធារណរដ្ឋ Artsakh និងតំបន់ជាប់គ្នា។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ដើម្បីសិក្សាអំពីបញ្ហាបរិស្ថានក្នុងតំបន់ និងបង្ហាញការសន្និដ្ឋានសមស្រប”។
រដ្ឋសភា Artsakh បានឱ្យដឹងបន្ថែមទៀតថា “យើងរំពឹងថានឹងដោះស្រាយស្ថានភាពវិបត្តិដែលបាន បង្កើតឡើងនៅក្នុងតំបន់ជាមួយនឹងជំហានប្រកបដោយប្រសិទ្ធភាព” ៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.armradio.am/2022/12/22/artsakhs-parliament-requests-the-un-to-send-a-monitoring-mission/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម