រូបភាព៖ លោក Vuong Dinh Hue ធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ
កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តណែនាំការអនុវត្ត ការ ត្រួតពិនិត្យលើឯកសារបទដ្ឋានគតិយុត្តដោយក្រុមប្រឹក្សាកិច្ចការជនជាតិ និងគណៈកម្មាធិការរដ្ឋសភា។
លោក Bui Van Cuong អគ្គលេខាធិការដ្ឋសភា និងជាប្រធានការិយាល័យរដ្ឋសភាបានមានប្រសាសន៍ថា រួមជាមួយនឹងសមិទ្ធផលនានា ការត្រួតពិនិត្យឯកសារបទដ្ឋានគតិយុត្តឃើញមានចំណុចខ្វះខាតជាច្រើន ដែលបណ្តាលឱ្យមានការចេញឯកសារយឺតយ៉ាវ សម្រាប់ណែនាំការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ។ លោក Cuong បានលើកឡើងពីលទ្ធផលត្រួតពិនិត្យក្នុងឆ្នាំ២០២២ ដែលបង្ហាញថា២១%នៃឯកសារណែនាំចាំបាច់សរុបមិនទាន់ត្រូវបានចេញ ឬត្រូវបានចេញក្រោយកាលវិភាគ ដោយលោកបានបន្តទៀតថា នេះគឺ ជាផលវិបាកនៃសកម្មភាពត្រួតពិនិត្យដែលគ្មានប្រសិទ្ធភាព។ លោក Hue បានគូសបញ្ជាក់អំពីតម្រូវការក្នុង ការផ្សព្វផ្សាយដំណោះស្រាយ ដើម្បីធានាឱ្យមានឯកភាពក្នុងការយល់ដឹង និងសកម្មភាពក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ ព្រមទាំងគ្រប់មូលដ្ឋានក្នុងការងារ។ លោក Hue បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ភ្នាក់ ងារត្រួតពិនិត្យក្នុងការស្វែងរកបញ្ហា និងការត្រួតស៊ីគ្នានៅក្នុងប្រព័ន្ធច្បាប់ ក៏ដូចជាបទប្បញ្ញត្តិដែលមិនសម ស្របទៅនឹងការពិតសម្រាប់ការកែតម្រូវទាន់ពេលវេលា។
ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមបានសម្តែងនូវក្តីសង្ឃឹមថា ដំណោះស្រាយនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងការត្រួតពិនិត្យលើឯកសារច្បាប់ ដូច្នេះការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេស ព្រមទាំងទប់ស្កាត់បាតុភូតអវិជ្ជមានក្នុងពេលអនុវត្តច្បាប់។ លោក Hue បានស្នើសុំក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការជនជាតិ និងគណៈកម្មាធិការ ព្រមទាំងទីភ្នាក់ងាររបស់រដ្ឋសភាវៀតណាម រៀបចំផែនការ និងកម្មវិធីត្រួតពិនិត្យផ្ទាល់ខ្លួន ហើយរាយការណ៍អំពីលទ្ធផលរបស់ពួកគេ ៕
http://ព័ត៌មានសភាអន្តរជាតិ ២២-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-leader-asks-for-prompt-implementation-of-resolution-on-supervision-of-legal-documents/245858.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម