logo logo
banner1
រដ្ឋសភាវៀតណាមនឹងបើកសម័យប្រជុំវិសាមញ្ញលើកទី២ នៅខែក្រោយ
 

រូបភាព៖ លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបើកក្នុងសម័យប្រជុំវិសាមញ្ញលើកទី១

កាលពីថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ លោក Bui Van Cuong អគ្គលេខាធិការ និងជាប្រធានការិ យាល័យរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្លែងក្នុងកិច្ចប្រជុំ​លើកទី១៨ នៃគណៈកម្មាធិការ ដឹកនាំរដ្ឋសភាថា សម័យប្រជុំវិសាមញ្ញលើកទី២ របស់រដ្ឋសភាវៀតណាមនីតិកាលទី១៥ គ្រោងនឹងប្រារព្ធ ឡើងនៅថ្ងៃទី៥ ខែមករា និងបញ្ចប់​វិញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ ​

លោក Cuong បានមានប្រសាសន៍ថា សម័យប្រជុំវិសាមញ្ញលើកទី២នឹងពិចារណា និងសម្រេចលើ ផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យ​ដល់ឆ្នាំ២០៥០ ព្រមទាំងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ(វិសោធនកម្ម)។ សមាជិករដ្ឋសភាក៏នឹងពិនិត្យ ពិច័យ និងធ្វើការសម្រេចចិត្ត​លើបញ្ហាហិរញ្ញវត្ថុ និងថវិកាមួយចំនួន ព្រមទាំងការបន្តអនុវត្តន៍គោលនយោ បាយមួយចំនួនទាក់ទងនឹងការទប់ស្កាត់ និងត្រួតពិនិត្យជំងឺកូវីដ-១៩ ដែលបានលើកឡើងនៅក្នុង​សេចក្តី សម្រេចលេខ 30/2021/QH15 នៃសម័យប្រជុំលើកទី១ របស់រដ្ឋសភាវៀតណាមនីតិកាលទី១៥។ លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់លើភាព​ចាំបាច់នៃ​សម័យប្រជុំវិសាមញ្ញលើកទី២ តាម សំណើរបស់រដ្ឋាភិបាល។ សម័យប្រជុំនេះនឹងលើកយកតែបញ្ហាបន្ទាន់ដែលត្រូវបានរៀបចំយ៉ាង​យកចិត្តទុកដាក់ស្រប​តាម​នីតិវិធី និងបទប្បញ្ញត្តិនៃច្បាប់។ លោក Hue បានស្នើឱ្យស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងខិតខំប្រឹងប្រែង​ឱ្យអស់ពី​សមត្ថភាព ដើម្បីធានាថាសម័យប្រជុំនឹងប្រព្រឹត្តទៅតាមកាលកំណត់ ហើយធានាគុណភាព។

កាលពីព្រឹក​ថ្ងៃ​ទី​២១ ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិចារណា និងសម្រេចលើការកែសម្រួលការប៉ាន់ប្រមាណចំណាយថវិការដ្ឋឆ្នាំ២០២២ របស់​សាលា​ច្បាប់ Tay Bac ពីក្រសួងយុត្តិធម៌មកគណៈកម្មាធិការប្រជាជនខេត្ត Son La ៕

http://ព័ត៌មានសភាអន្តរជាតិ ២២-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-to-convene-2nd-extraordinary-session-next-month/245899.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`