រូបភាព៖ សម័យប្រជុំរបស់សភាអឺរ៉ុប
កាលពីថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ លោក Viktor Orban នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី បានអំពាវនាវ ដើម្បីរៀបចំរចនាសម្ព័ន្ធសភាអឺរ៉ុបឡើងវិញ ចំពេលមានករណីពុករលួយដែលកំពុងបន្តពាក់ព័ន្ធនឹងសមាជិកសភា ជាន់ខ្ពស់អឺរ៉ុប។ លោក Orban បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំថា “វាលភក់គួរតែត្រូវ បានបង្ហូរចេញ” ដោយបន្ថែមថា ជនជាតិហុងគ្រីចង់ឱ្យសភាមានអ្នកនយោបាយដែលត្រូវបានផ្ទេរពីសភារបស់ ប្រទេស ជាជាងត្រូវបានកំណត់តាមរយៈការបោះឆ្នោតដាច់ដោយឡែក។ ទាក់ទងនឹងកេរ្តិ៍ឈ្មោះរបស់សភាអឺរ៉ុប ចាប់តាំងពីរឿងអាស្រូវពុករលួយបានលេចចេញមក លោកបានមានប្រសាសន៍ថា ភាពជឿជាក់របស់ខ្លួនគឺ “សូន្យ” ហើយមិនអាចទៅក្រោមនោះទេ។ កាសែតប្រចាំទ្វីបបានរាយការណ៍ថា សមាជិកសភាជាន់ខ្ពស់អឺរ៉ុបម្នាក់ឈ្មោះ លោកស្រី Eva Kaili ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ក្នុងរឿងអាស្រូវពាក់ព័ន្ធនឹងការលួចបន្លំមួយ បានធ្វើ ការសារភាពនៅចំពោះមុខដល់ចៅក្រម។ លោកស្រី Kaili អាយុ ៤៤ឆ្នាំ មកពីគណបក្ស PASOK-KINAL កណ្តាលឆ្វេងរបស់ប្រទេសក្រិក និងជាអនុប្រធានទី១៤នៃសភាអឺរ៉ុប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែធ្នូ ដោយ ប៉ូលិសនៃព្រះរាជាណាចក្របែលហ្ស៊ិក បន្ទាប់ពីផ្ទះរបស់លោកស្រីត្រូវបានឆែកឆេរ ដោយចោទប្រកាន់ពីបទពុក រលួយទាក់ទងនឹងរដ្ឋកាតា។ កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ កន្លងទៅ លោកស្រីត្រូវបានរារាំងពីអនុប្រធានសភាជុំវិញការចោទប្រកាន់នេះ….៕
https://www.aa.com.tr/en/europe/hungarian-premier-calls-for-reform-in-european-parliament-amid-corruption-scandal/2769778
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម