logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង កោះបើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២៣
 

លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង (ឆ្វេង) ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយប្រធានក្រុមសមាជិកសភា ​គណបក្សនយោបាយមួយចំនួន នៅក្នុងរដ្ឋសភា នាថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ (Yonhap)    

កាលពីថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ លោក Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានថ្លែងថា លោកគ្រោងកោះបើកសម័យប្រជុំពេញ​អង្គ​នៅចុង​​សប្តាហ៍ខាងមុខនេះ ដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២៣ ដែលត្រូវបានព្យួរយូរមកហើយ ដោយសារភាពទាល់ច្រករបស់ក្រុម​គណបក្សនយោបាយមួយចំនួន។ សម័យប្រជុំពេញអង្គនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៖០០ រសៀល​ ដើម្បីបោះឆ្នោត​អនុម័តផែនការថវិកាជាតិឆ្នាំ២០២៣។ នេះបើតាមការអះអាងលោកប្រធាន Kim។

​ចាប់តាំងពីរដ្ឋសភា ខកខានមិនបានអនុម័តសេចក្តីព្រាងច្បាប់ ដែលបានកំណត់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លើសំណើថវិការដ្ឋាភិបាលចំនួន ៦៣៩ លានលានវ៉ុន ស្មើនឹង (៤៩៦.១២ ពាន់លានដុល្លារសហរដ្ឋអាមេរិក) មក គណបក្សនយោបាយមួយចំនួនមិនទាន់បានបង្រួមគម្លាតរបស់ខ្លួនឱ្យនៅតូច នៅឡើយលើបញ្ហាសំខាន់ៗ ដែលពិបាក​ដោះស្រាយមួយចំនួន រួមទាំង វិសាលភាពនៃការកាត់ពន្ធលើសាជីវកម្មផងដែរ។

​លោក Kim បានចេញឱសានវាទយ៉ាងមានប្រសិទ្ធភាព សម្រាប់ការអនុ័តសេចក្តីព្រាងច្បាប់នេះ ​ខណៈដែលគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន និងគណបក្ស​ប្រឆាំងដ៏សំខាន់ជាងគេ គឺគណបក្សប្រជាធិបតេយ្យ បានបន្តភាពជាប់គាំងលើសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ។ ប្រធានរដ្ឋសភា បានស្នើសុំកំណត់ពេលអនុម័ត​ថវិកាជាតិនេះ​ពីរលើករួចមកហើយ ដើម្បីទំលាយភាពទាល់ច្រក។

លោក Kim បានថ្លែងទៀតថា «ប្រសិនបើក្រុមចរចារបស់គណបក្សនយោបាយនានា ឈានដល់កិច្ចព្រមព្រៀងមួយស្តីពី ថវិកាជាតិឆ្នាំ២០២៣ នោះសេចក្តីព្រាងច្បាប់ដែល​នឹងត្រូវសម្របសម្រួលគ្នានេះ នឹងត្រូវបានគេដាក់ឱ្យបោះឆ្នោតអនុម័ត។ ប្រសិនបើគណបក្សនយោបាយទាំងនោះ មិនបានឈានដល់កិច្ចព្រមព្រៀងគ្នាទេ រដ្ឋសភានឹងអនុម័ត​សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ​ឬសំណើដែលបានស្នើឡើងដោយគណបក្សអំណាចប្រជាជននោះ»៕

http://ព័ត៌មានសភាអន្តរជាតិ ២២-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.koreaherald.com/view.php?ud=20221221000704



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`