សភាប៉ាគីស្ថានបើកកិច្ចប្រជុំរួមរបស់ខ្លួន អនុម័តសេចក្តីព្រាងច្បាប់ ១០ ដោយសំឡេងភាគច្រើន
កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំរួមនៃសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បាន អនុម័តសេចក្តីព្រាងច្បាប់ ១០ រួមទាំង សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ២ ផងដែរ គឺសេចក្តីព្រាងច្បាប់ស្តីពី ក្រុមបឹក្សាពេទ្យ និងទន្តពេទ្យប៉ាគីស្ថានឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី វិទ្យាស្ថានវិទ្យាសាស្ត្រពេទ្យប៉ាគីស្ថានឆ្នាំ២០២២ ដែលត្រូវបានអនុម័តដោយសភាទាំងពីរថ្នាក់ ប៉ុន្តែ ត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយប្រធានាធិបតី។
កិច្ចប្រជុំរួម ដែលត្រូវបានដឹកនាំដោយលោក Raja Pervaiz Ashraf ប្រធានរដ្ឋសភានេះ ក៏បាន សម្រេចលើរបៀបវារៈ ២២ ផងដែរ ក្រៅពីរបៀបវារៈសរុប ២៣។ មានតែសេចក្តីព្រាងច្បាប់ស្តីពី ការការពារឪពុកម្តាយឆ្នាំ២០២២ មួយគត់ត្រូវបានព្យួរដោយសភា ខណៈពេលដែលលោក Shahdat Awan រដ្ឋមន្ត្រីក្រសួងច្បាប់ បានស្នើសុំប្រធានសភាព្យួរសេចក្តីព្រាងច្បាប់នេះ ពីព្រោះសេចក្តីព្រាងច្បាប់នេះ ត្រូវការពិនិត្យពិភាក្សាបន្ថែមលើទិដ្ឋភាពច្បាប់ឱ្យបានពេញលេញ។
សេចក្តីព្រាងច្បាប់ស្តីពី វិទ្យាស្ថានវិទ្យាសាស្ត្រពេទ្យប៉ាគីស្ថានឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី ក្រុមបឹក្សាពេទ្យ និងក្រុមប្រឹក្សាទន្តពេទ្យប៉ាគីស្ថានឆ្នាំ២០២២ ដែលបានអូសបន្លាយពេលយូរមកហើយនោះ នៅទីបញ្ចប់បានទទួលការអនុម័តជាផ្លូវការដោយកិច្ចប្រជុំរួមនៃស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ។ ក្នុងអំឡុងអាណត្តិមុនៗរបស់គណបក្យ Pakistan Tehreek-e-Insaf លោកបណ្ឌិត Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទប្បញ្ញត្តិ ២ ពាក់ព័ន្ធនឹងបញ្ហាដែលបានកើតឡើងភាពចម្រូងចម្រាសមួយ ក្នុងចំណោមបញ្ហាជាច្រើនដែលជាក្តីបារម្ភ។ ខណៈពេលដែលរដ្ឋាភិបាលក្នុងតំណែងបានចូលកាន់អំណាច បទប្បញ្ញត្តិទាំងពីរនេះ ត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយ រដ្ឋសភា និងព្រឹទ្ធភាដោយឡែកៗពីគ្នា៕
http://ព័ត៌មានសភាអន្តរជាតិ ២១-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://dailytimes.com.pk/1041829/parliaments-joint-sitting-clears-10-bills-with-majority-vote/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម