logo logo
banner1
សភាអ៊ីស្រាអែល អនុម័តច្បាប់ដើម្បីពង្រឹងសម្ព័ន្ធភាពដែលកំពុងលេចឡើងរបស់លោក Netanyahu
 

សភា​អ៊ីស្រាអែល ​អនុម័ត​ច្បាប់​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​​របស់​លោក Netanyah

សភានៃរដ្ឋអ៊ីស្រាអែល បានអនុម័តច្បាប់មួយដែលមានគោលបំណងពង្រឹងសម្ព័ន្ធភាពដែលកំពុងលេចចេញឡើងដែលកំណត់ដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅមុនថ្ងៃកំណត់ដែល នឹងមកដល់នៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

អ្វី​ដែល​ហៅ​ថា​ច្បាប់​ “ប្រឆាំង​ការទប់ស្កាត់” ​ដែល​អនុម័ត​ដោយសំឡេងគាំទ្រចំនួន ៦៣ ទល់នឹង ៥១ កាល​ពី​ថ្ងៃ​ចន្ទ​ ទី១៩ ខែធ្នូ ក្នុង​សម័យ​ប្រជុំលើក​ដំបូង​នៃ​សភា​ថ្មី បាន​លុប​ចោល​បទប្បញ្ញត្តិ​មួយ​ដែល​បាន ​អនុម័ត​ក្នុង​ឆ្នាំ ២០២១ ដែល​អនុញ្ញាតឱ្យ​សមាជិក​បក្ស​បួន​នាក់​បំបែក​ខ្លួន​ទៅ​ជា​គណបក្ស​ដាច់​ដោយ​ឡែក។ យោងតាមច្បាប់ថ្មី សមាជិក​គណបក្ស​ដែលចង់បំបែកត្រូវតែត្រូវការការគាំទ្រយ៉ាងហោចណាស់១/៣នៃសមាជិកបក្សរបស់ពួកគេ ដែលធ្វើឱ្យការផ្លាស់ប្តូរបែបនេះស្ទើរតែមិនអាចទៅរួចទេ។ ច្បាប់ថ្មី​នេះត្រូវបានគេយល់ឃើញយ៉ាងទូលំទូលាយថា ជាវិធានការមួយដើម្បីរារាំងសមាជិកសភាជាមួយគណបក្ស right-wing Likud របស់លោក Netanyahu ឱ្យបែកបាក់គ្នា ខណៈដែលមេដឹកនាំជើងចាស់រូបនេះបានតស៊ូអស់រយៈ ពេលជាងមួយខែដើម្បីដាក់ក្រុមចម្រុះគ្រប់គ្រងថ្មី បន្ទាប់ពីការទទួលជ័យជំនះរបស់ក្រុមលោកកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយការបោះឆ្នោតដោយទទួលបាន ៦៤អាសនៈ ក្នុងសភាដែលមាន ១២០អាសនៈ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមរបស់លោក Netanyahu បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងអនុញ្ញាតឱ្យមានការអនុវត្តកិច្ចព្រមព្រៀង ដែលលោកបានចុះហត្ថលេខា ជាមួយដៃគូសម្ព័ន្ធភាពជាថ្នូរនឹងការគាំទ្ររបស់ពួកគេ។

កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ សភាអ៊ីស្រាអែលត្រូវបានកោះប្រជុំដើម្បីពិភាក្សាអំពីច្បាប់ដែលនឹងពង្រីក អាជ្ញាធររបស់លោក Itamar Ben-Gvir ដែលជា​មេដឹកនាំជ្រុលនិយមនៃគណបក្សអំណាចជ្វីហ្វ ហើយត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើច្បាប់នេះនៅពេលល្ងាច នៅក្នុងដំណាក់កាលនៃការពិនិត្យ និងពិភាក្សាលើកទី៣ ដែលត្រូវការសម្រាប់ការអនុម័តចុងក្រោយរបស់ច្បាប់នេះ។ លោក Ben-Gvir បានយល់ព្រមចូលរួមជាមួយរដ្ឋាភិបាលរបស់លោក Netanyahu ក្នុងលក្ខខណ្ឌនៃការតែង តាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ ដែលជាមុខតំណែងថ្មីដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់លោក។ សេចក្តីព្រាងច្បាប់នេះ ប្រសិនបើត្រូវបានអនុម័តនឹងផ្តល់​ឱ្យលោក Ben-Gvir ដែលត្រូវបានគេស្គាល់ថាជាទណ្ឌិតប្រឆាំងអារ៉ាប់របស់លោក ហើយត្រូវបានកាត់ទោសពីបទគាំទ្រក្រុមភេរវករ និងការញុះញង់ឱ្យមានការរើសអើង​ជាតិសាសន៍ បានពង្រឹងអំណាចរបស់ខ្លួនកាន់តែខ្លាំងលើសកម្មភាពប៉ូលិស ព្រមទាំងពង្រីកការគ្រប់គ្រងរបស់ប៉ូលិសតាមតំបន់ព្រំដែន យោធាប្រតិព័ន្ធដែលប្រតិបត្តិការ​នៅតំបន់ West Bank ដែលកាន់កាប់។

នៅក្នុងច្បាប់ដ៏ចម្រូងចម្រាសមួយផ្សេងទៀត លោក Netanyahu កំពុងជំរុញឱ្យលុបចោលបម្រាម លើឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសដោយព្យួរទោសដាក់ពន្ធនាគារ ឱ្យធ្វើជារដ្ឋមន្ត្រី។ ប្រសិនបើគ្មានច្បាប់នេះទេ លោក Aryeh Deri ដែលជាមេដឹកនាំជើងចាស់នៃគណបក្ស the Jewish ultra-Orthodox party of Shas មិនអាចតែងតាំងជា​រដ្ឋមន្ត្រី​ក្នុងជួររដ្ឋាភិបាលថ្មីបានទេ ដោយសារគាត់ត្រូវបានកាត់ទោស ពីបទក្លែងបន្លំពន្ធជាមួយនឹងការកាត់ទោសព្យួររយៈពេល ១២ខែ កាលពីដើមឆ្នាំ២០២២។ នៅមុនការ​បោះឆ្នោត ដៃគូនយោបាយរបស់លោក Netanyahu បានប្រកាសផែនការអនុម័តច្បាប់ដើម្បីធ្វើឱ្យអំណាច តុលាការកំពូលចុះខ្សោយ និងលុបចោលការកាត់ក្តីដែលកំពុងបន្ត​របស់លោក Aryeh Deri ជុំវិញការចោទ ប្រកាន់អំពើពុករលួយ ៕​

http://ព័ត៌មានសភាអន្តរជាតិ ២១-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221219/7a8f2b3d40d64664a910153896e82e7b/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`