លោកស្រី Eva Kaili សមាជិកសភាអឺរ៉ុប
រដ្ឋកាតាបានឱ្យដឹងថា ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើរឿងអាស្រូវពុករលួយនៅក្នុងសភាអឺរ៉ុប អាចជះ ឥទ្ធិពលអវិជ្ជមានដល់ការផ្គត់ផ្គង់ឧស្ម័ន និងទំនាក់ទំនងរបស់រដ្ឋធានីដូហាជាមួយអឺរ៉ុប។ សារព័ត៌មាន EuroActive បានរាយការណ៍ឱ្យថា សេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកការទូតកាតា បានរិះគន់អាជ្ញាធរនៃព្រះរាជាណាចក្រ បែលហ្ស៊ិក ចំពោះការប្រើប្រាស់ព័ត៌មានមិនត្រឹមត្រូវ។ លោកស្រី Eva Kaili ជនជាតិក្រិក និងជាសមាជិកសភាអឺរ៉ុប គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ បន្ទាប់ពីការឆ្មក់ចូលដែលបានរកឃើញសាច់ ប្រាក់យ៉ាងហោចណាស់ ១,៥លានអឺរ៉ូ ដែលត្រូវបានគេសង្ស័យថាមានប្រភពមកពីប្រទេស កាតា។ រឿងអាស្រូវនេះ បានផ្ទុះឡើងនៅពេលដែលប្រទេសអឺរ៉ុបជាច្រើនកំពុងងាកទៅរកប្រទេសកាតា សម្រាប់ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ផលប្រយោជន៍ប្រទេស ម៉ារ៉ុកក៏ស្ថិតនៅក្រោមការ ត្រួតពិនិត្យផងដែរនៅក្នុងការស៊ើបអង្កេត….៕
https://news.am/eng/news/735930.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម