logo logo
banner1
លោក Kentaro Sonoura សមាជិកសភាជាន់ទាបគណបក្សកាន់អំណាចជប៉ុន កំពុងពិចារណាលាលែងពីតំណែងរបស់ខ្លួន
 

លោក Kentaro Sonoura សមាជិកសភាជាន់ទាបគណបក្សកាន់អំណាចជប៉ុន

លោក Kentaro Sonoura សមាជិកសភាជាន់ទាបជប៉ុន និងជាអគ្គលេខាធិការរងគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី កំពុងពិចារណាលាលែងពីតំណែង​របស់ខ្លួន ប្រសិនបើលោក ត្រូវបានគេចោទប្រកាន់ពីបទរំលោភច្បាប់ស្តីពី ការគ្រប់គ្រងថវិកាគណបក្សនយោបាយ។ នេះបើតាមការឱ្យដឹងពីមន្ត្រីមួយចំនួនដែល​បានដឹង​រឿងនេះ ​កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។ ក្រុមគណបក្សនយោបាយចំនួន ដែលមានខ្សែរយៈជាមួយសមាជិកសភាអាយុ ៥០ ឆ្នាំ រូបនេះ នៅក្នុសភាជាន់​ទាប    ត្រូវបានគេសង្ស័យថា បានរាយការណ៍អំពីចំនួនថវិកា ដែលប្រមូលបានតាមរយៈការរៃអង្គាសពីគណបក្សនយោបាយនានា តិចជាងចំនួនថវិកាដែលប្រមូលបាន។

ប្រសិនបើលោក Sonoura លាលែងពីសមាជិកសភា នោះនឹងធ្វើឱ្យកាន់តែរង្គោះរង្គើដល់រាជ​រដ្ឋាភិបាលរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដែលជាប្រធាន​គណបក្សប្រជាធិបតេយ្យសេរី បន្ទាប់ពីរដ្ឋមន្ត្រីរបស់គណៈរដ្ឋមន្ត្រីរបស់លោក ៣​ រូប បានលាលែងពីតំណែង ក្នុងរយៈពេលប៉ុន្មានខែនេះ។

​ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ការិយាល័យព្រះរាជអាជ្ញាក្រុងតូក្យូ ទំនងជាចោទប្រកាន់ភ្លាមៗលើលោក Sonoura។ ប្រសិនបើលោក Sonoura ត្រូវបានគេចោទប្រកាន់​ពីបទរំលោភច្បាប់នេះ ហើយត្រូវពិន័យជាប្រាក់ ឬមានទោសកាន់តែធ្ងន់ នោះសិទ្ធិពលរដ្ឋរបស់លោក នឹងត្រូវបានគេព្យួរ។

​ក្រុមរបស់លោក Sonoura ដែលគ្រប់គ្រងថវិកាគណបក្សនយោបាយមួយ​ បានរាយការណ៍ថា ថវិកាចំនួន ៣៤,៦២ លានយ៉េន ក្នុងប្រាក់ចំណូល ដែលបានមកពីការរៃអង្គាស​ពី​គណបក្សនយោបាយនានា កាលពីឆ្នាំ២០១៨-២០២០ និងក្រុមគណបក្សនយោបាយដែលជាប់ពាក់ព័ន្ធ បានរាយការណ៍អំពីថវិកាចំនួន ១០ លានយ៉េន ក្នុងប្រាក់ចំណូល ដែលរៃអង្គាសបានពីឆ្នាំ២០១៧-២០១៩។ ប៉ុន្តែ ពួកគេត្រូវបានសង្ស័យថា ថវិកាដែលរៃអង្គាសបានប្រហែល ៤០ លានយ៉េន ច្រើនជាងថវិកាដែលខ្លួនបាន រាយការណ៍។

​លោក Sonoura បានជាប់ឆ្នោតលើកដំបូងជាសមាជិកសភាជាន់ទាបជប៉ុន ក្នុងឆ្នាំ២០០៥។ លោកបានកាន់តំណែងដ៏សំខាន់បែបនេះ ជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោម​រដ្ឋបាល​របស់លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន។ លោកត្រូវបានគេស្គាល់ថា ជាជំនួយការផ្ទាល់របស់លោក Taro Aso អនុប្រធានាធតិបតីជប៉ុនគណបក្ស​ប្រជាធិបតេយ្យសេរី៕

http://ព័ត៌មានសភាអន្តរជាតិ ២០-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.japantimes.co.jp/news/2022/12/18/national/politics-diplomacy/kentaro-sonoura-may-quit/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`