សភាសហភាពអឺរ៉ុបប្រកាសអំពីកិច្ចព្រមព្រៀងថ្មីស្តីពី ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន
រដ្ឋធានីអង់ការ៉ា៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ សភាសហភាពអឺរ៉ុប បានប្រកាសអំពីកិច្ចព្រមព្រៀង ថ្មីមួយស្តីពី ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ សមាជិកសភាសហភាពអឺរ៉ុប និងរដ្ឋជាសមាជិក សហភាពអឺរ៉ុប បានយល់ស្របលើកំណែទម្រង់ប្រព័ន្ធអាជីវកម្មការបញ្ចេញឧស្ម័នកាបូននេះ សម្រាប់ការបញ្ចេញ ឧស្ម័នកាបូនកម្រិតទាប និងការវិនិយោគលើបច្ចេកវិទ្យាបៃតង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ សភាសហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ទៀតថា ការកំណត់ថ្លៃលើការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ក៏បានជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនរបស់សហភាពអឺរ៉ុប គួរឱ្យកត់សម្គាល់ផងដែរ៕
https://www.aa.com.tr/en/environment/eu-parliament-announces-new-deal-to-reduce-carbon-emissions/2767346
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម