លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃសហព័ន្ធម៉ាឡេស៊ី
កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃសហព័ន្ធម៉ាឡេស៊ី បានឈ្នះការបោះឆ្នោតសម្តែងការទុកចិត្តនៅក្នុងសម័យប្រជុំសភាលើកដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសម៉ាឡេស៊ី ។
ជាមួយនឹងភាពជោគជ័យ ភាពស្របច្បាប់នៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាលរួបរួមដែលលោក Anwar Ibrahim ដឹកនាំត្រូវបានគេទទួលស្គាល់។ លោក Anwar Ibrahim ត្រូវបានតែង តាំងជានាយករដ្ឋមន្ត្រីទី១០ របស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីការបោះឆ្នោតសកលលើកទី១៥ ដែលបានបណ្តាលឱ្យសភាត្រូវផ្អាកបណ្តោះអាសន្ន ដោយគ្មានក្រុមចម្រុះដែលមានសំឡេងភាគច្រើនដាច់ខាតក្នុងសភាដែលមានអាសនៈចំនួន ២២២អាសនៈ។ សម័យប្រជុំដំបូងនៃសភាម៉ាឡេស៊ីនីតិកាលទី ១៥ បានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ និងកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមានរបៀបវារៈសំខាន់ៗជាច្រើន។ ក្នុងអំឡុងពេលនីតិកាលទី១៥ សមាជិកសភាថ្មីជាង ៩០រូប ត្រូវបានជ្រើសរើសជាលើកដំបូងដែលស្មើនឹងប្រហែល ៤០% នៃអាសនៈទាំង ២២២អាសនៈ នៅក្នុងសភាតំណាង។
នៅមុននោះ កាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ភាគីក្នុងសម្ព័ន្ធកាន់អំណាចបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងគាំទ្ររដ្ឋាភិបាលរួបរួមដែលដឹកនាំដោយលោកនាយករដ្ឋ មន្ត្រី Anwar Ibrahim ៕
http://ព័ត៌មានសភាអន្តរជាតិ ២០-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/malaysias-new-pm-wins-vote-of-confidence-at-parliament/245794.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម