logo logo
banner1
ប្រធានសភាអ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកប្រើទណ្ឌកម្មជាឥទ្ធិពល ដើម្បីដាក់សម្ពាធលើប្រទេសដទៃ
 

លោក Mohammad Baqer Qalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់

កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ លោក Mohammad Baqer Qalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានមានប្រសាសន៍ ថាសហរដ្ឋអាមេរិកប្រើ​ទណ្ឌកម្មជាឥទ្ធិពលដើម្បីដាក់សម្ពាធ លើប្រទេសណាមួយដែលនឹងក្រោកឈរឡើង។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Denis Moncada រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋនីការ៉ាហ្គ័រ ដែលកំពុងបំពេញទស្សនកិច្ចនៅ រដ្ឋធានីតេហេរ៉ង់ លោក Qalibaf បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងប្រទេស ទាំងពីរក្នុងវិស័យសេដ្ឋកិច្ច កសិកម្ម ថាមពល និងបច្ចេកវិទ្យា។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍របស់ប្រទេសទាំងពីរ មន្ត្រីអ៊ីរ៉ង់បាននិយាយ​ថា កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ជាពិសេសសម្រាប់ទាំងអ៊ីរ៉ង់ និងនីការ៉ាហ្គា ខណៈដែលពួកគេទាំងពីរស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដ៏ឃោរឃៅរបស់​រដ្ឋធានីវ៉ាស៊ីនតោន។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការបរទេសនីការ៉ាហ្គាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសអ៊ីរ៉ង់ គឺជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងដែល​កំពុងបន្តរបស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងបង្កើនការគាំទ្រទៅវិញទៅមករបស់ពួកគេចំពោះមុខសត្រូវរួម។ អស់ ជាច្រើនទសវត្សរ៍កន្លងមកនេះ ទាំងអ៊ីរ៉ង់ និងនីការ៉ាហ្គា បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក។ ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ឆ្នាំ២០១៨ បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិកលោក Donald Trump បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ រវាង​រដ្ឋធានីតេហេរ៉ង់ និង​មហាអំណាច​ពិភពលោក។ នៅឆ្នាំ១៩៨៥ បន្ទាប់មក លោកប្រធានាធិបតី Ronald Reagan បានដាក់ទណ្ឌកម្មប្រឆាំងនឹងនីការ៉ាហ្គា ដោយហាមឃាត់រាល់ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងនីការ៉ាហ្គា ៕

http://ព័ត៌មានសភាអន្តរជាតិ ២០-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221219/7a8f2b3d40d64664a910153896e82e7b/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`