logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ៖ គោលនយោបាយពិសេសដែលចាំបាច់សម្រាប់ការអភិវឌ្ឍ ទីក្រុងហូជីមិញ
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមចូលរួមធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ

លោក Vuong Dinh Hue ប្រធានរដ្ឋសភា និងជាលេខាគណៈប្រតិភូបក្សនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយម វៀតណាម កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ បានដឹកនាំកិច្ចប្រជុំរវាង​គណៈប្រតិភូបក្សរដ្ឋសភាវៀតណាម និងគណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ស្តីពីការរៀបចំគម្រោងកសាងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត​ស្តីពីយន្តការសាកល្បង និងគោលនយោបាយអភិវឌ្ឍន៍ទីក្រុង ជំនួសសេចក្តីសម្រេចចិត្តលេខ ៥៤ របស់រដ្ឋសភា វៀតណាម។ យន្តការ និងគោលនយោបាយត្រូវបាន​សាក​ល្បង​នៅក្នុងទីក្រុងហូជីមិញចាប់តាំងពីខែមករា ឆ្នាំ២០១៨ តាមសេចក្តីសម្រេចចិត្តលេខ៥៤ ដោយមានរយៈពេល ៥ឆ្នាំ។ កាលពីខែតុលា ឆ្នាំ២០២២ រដ្ឋាភិបាលបានស្នើឱ្យ រដ្ឋសភាអនុញ្ញាតឱ្យទីក្រុងហូជីមិញ បន្តការសាកល្បងយន្តការពិសេសមួយចំនួនរហូតដល់ចុងឆ្នាំ២០២៣ ជំនួស ឱ្យឆ្នាំ២០២២….៕

https://en.vietnamplus.vn/special-policies-necessary-for-hcm-citys-development-na-leader/245804.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`