logo logo
banner1
អនុប្រធានរដ្ឋសភាវៀតណាម ផ្ញើសារជូនពរបុណ្យណូអែល ដល់គ្រិស្តបរិស័ទនៅទីក្រុង Da Nang
 

លោក Tran Thanh Man (ឆ្វេង)ប្រគល់កាដូអនុស្សាវរីយ៍ដល់សង្ឃនាយក Joseph Dang Duc Ngan

កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាសាធារណ រដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុង Da Nang និងជួបសំណេះសំណាលជាមួយគ្រិស្ត សាសនាវៀតណាមក្នុងឱកាសពិធីបុណ្យណូអែលនាពេលខាងមុខនេះ។ លោក Man បានជូនពរដល់សង្ឃនាយក Joseph Dang Duc Ngan និងឥស្សរជនផ្សេងទៀត ព្រមទាំងកាតូលិកសាសនាទាំងអស់មានសុខភាពល្អ និង ចូលរួមរីករាយក្នុងពិធីបុណ្យណូអែលនាពេលខាងមុខ។ ដោយកោត​សរសើរ​ចំពោះការរួមចំណែករបស់ពួកគេក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ លោក Man បានមានប្រសាសន៍ថា ទីក្រុង Da Nang និងអ្នក​កាន់សាសនាកាតូលិកក្នុងស្រុក បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសង្គម ជាពិសេសតាម រយៈការជួយឧបត្ថម្ភមនុស្សចាស់ ជនពិការ និងកុមារកំព្រា….៕

https://en.vietnamplus.vn/na-vice-chairman-extends-christmas-greetings-to-catholics-in-da-nang/245782.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`