logo logo
banner1
លោក បៃដិន សន្យាមិនបញ្ជូនយោធាអាមេរិកទៅ អ៊ុយក្រែន ទេ
 

ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានធានាដល់សមាជិកសភាអាមេរិកថា បុគ្គលិកយោធាអាមេរិកនឹងមិនចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ហើយសមាជិកសេវាកម្មតែមួយក៏មិនត្រូវបញ្ជូនទៅប្រទេសអឺរ៉ុបខាងកើត ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីដែរ។

ថ្លែងនៅក្នុងសុន្ទរកថា កាលពីថ្ងៃអង្គារ លោក បៃដិន បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់សហរដ្ឋអាមេរិក “នឹងមិនចូលរួមក្នុងជម្លោះជាមួយកងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែនទេ។”

ទោះបីជាអះអាងបែបនេះក្ដី មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានដាក់ពង្រាយ កងទ័ពអាមេរិក កងអាកាស និងនាវាចម្បាំងនៅកន្លែងផ្សេងទៀតនៃទ្វីបនេះ ដើម្បីការពារសម្ព័ន្ធមិត្តណាតូ ក្នុងករណីដែលលោក ពូទីន សម្រេចចិត្តបន្តដំណើរទៅទិសខាងលិច។ ក្នុងនោះលោក បៃដិន បានដាក់ប្រទេសប៉ូឡូញ រូម៉ានី ឡាតវី លីទុយអានី និងអេស្តូនី ជាប្រទេសដែលវត្តមានយោធាអាមេរិកកំពុងត្រូវពង្រឹង។

ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីអាមេរិកបានបន្តព្រមានទីក្រុងមូស្គូថា ដោយគោរពតាមមាត្រាទី ៥ របស់អង្គការណាតូ ទីក្រុងវ៉ាស៊ីនតោននឹងមកជួយសង្គ្រោះសម្ព័ន្ធមិត្តណាតូ ប្រសិនបើរុស្ស៊ីវាយប្រហារទឹកដីរបស់សម្ព័ន្ធមិត្តណាតូណាមួយ។

យ៉ាងណាមិញ ទោះបីជាមិនបញ្ជូនកងទ័ពទៅអ៊ុយក្រែន សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ប្រទេសអឺរ៉ុបខាងកើតនូវទឹកប្រាក់ជាង ១ពាន់លានដុល្លារឯណោះ៕



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`