ដំណើរការនៃការតែងតាំងអគ្គលេខាធិការសភា គឺជាសូចនាករមួយទៀតនៃការបង្ហាញអំពីស្វ័យភាព រដ្ឋបាលសភា។ ការស្ទង់មតិរបស់សហភាពអន្តរសភា (IPU) ដែលមានឈ្មោះPARLINE ដែលមានសភាចំ នួន៨៩ចូលរួមឆ្លើយកម្រងសំណួរ បានបង្ហាញថា មានអគ្គលេខាធិការសភាចំនួន៣៩រូប ត្រូវបានតែងតាំងដោយប្រធានសភា ២១រូប ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាលសភា(Parliamentary board) ១០រូប ត្រូវបានតែងតាំងដោយអង្គនីតិប្រតិបត្តិ ៧រូប ត្រូវបានតែងតាំងដោយសភា ២រូប បានតែងតាំងដោយគណៈកម្មការសាធារណៈ(Public service commission)។ ក្រៅពីនេះត្រូវបានតែងតាំងដោយយន្តការផ្សេងៗទៀត។
ជាងពាក់កណ្តាលនៃប្រទេសដែលអគ្គលេខាធិការសភាត្រូវបានតែងតាំងដោយប្រធានសភា គឺជាប្រទេសដែលរដ្ឋបាលសភាមានឯករាជ្យពីអង្គនីតិប្បញ្ញត្តិ។ ចំពោះប្រទេសដែលអគ្គលេខាធិការត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាលសភាវិញ សភានៃប្រទេសទាំងអស់នោះ គឺមានស្វ័យភាពទាំងស្រុងលើរដ្ឋបាលរបស់ខ្លួន។ ចំណែកប្រទេសដែលអគ្គលេខាធិការសភាត្រូវបានតែងតាំងដោយសភាវិញ សភានៃប្រទេសទាំងអស់នោះក៏បានឆ្លើយតបជាវិជ្ជមានដែរថា ពួកគេមានស្វ័យភាពផ្នែករដ្ឋបាល។
ប្រសិនបើយើងក្រឡេកមើលប្រទេសដែលអគ្គលេខាធិការសភា ត្រូវបានតែងតាំងដោយអង្គនីតិប្បញ្ញត្តិវិញ ភាគច្រើនៃប្រទេសទាំងអស់នេះជាប្រទេសដែលសភាតែមួយថ្នាក់ (Unicameral) ស្ថិតក្នុងទ្វីបអាហ្វ្រិក អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង។ លើកលែងតែប្រទេសសំប៊ី ដែលបានអនុម័តច្បាប់សេវាសភា (PSA: Parliamentary Service Acts) ក្រៅពីនេះគ្មានប្រទេសមួយណា ដែលការតែងតាំងអគ្គលេខាធិ ការ ត្រូវបានផ្តល់សេចក្តីទុកចិត្ត ដោយការបោះឆ្នោតក្នុងសភាពេញអង្គបន្ថែមទៀតឡើយ។
ពាក់ព័ន្ធនឹងសំណួរដែលសួរថា តើអគ្គលេខាធិការសភាត្រូវមានបទពិសោធការងារដូចម្តេច? ក្នុងចំ ណោម៧៥សភា ដែលឆ្លើយក្នុងការស្ទង់មតិនេះ គឺមាន៣៤សភាបញ្ជាក់ថា អគ្គលេខាធិការបច្ចុប្បន្នរបស់គេ គឺជាអតីតសមាជិកលេខាធិការដ្ឋាន ឬជាអតីតសមាជិកសភា ៤១សភាបានឆ្លើយថា អគ្គលេខាធិការបច្ចុប្បន្នរបស់គេ គឺជាអតីតអ្នកមានវិជ្ជាជីវៈដែលមិនពាក់ព័ន្ធនឹងសភា (ក្នុងនោះប្រហែលពាក់កណ្តាល គឺជាអតីតអ្នកធ្វើការក្នុងអង្គភាពរបស់អង្គនីតិប្រតិបត្តិ)។
http://ព័ត៌មានពីអង្គការសភា ២០-១២-២២- តូនី ប្រែសម្រួលពី៖ https://www.ipu.org/file/10129/download
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម