សម័យប្រជុំរបស់សភាក្រិក
កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ សភានៃសាធារណរដ្ឋក្រិកបានផ្តល់សច្ចាប័នលើថវិការដ្ឋឆ្នាំ ២០២៣ ដែលបានព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ១.៨% និងអត្រាអតិផរណា ៥% សម្រាប់ឆ្នាំនេះ។
ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការប៉ាន់ប្រមាណដំបូងចំនួន ២.១% និង ៣% ដែលបានផ្តល់ឱ្យក្នុងខែតុលា ត្រូវបានកែសម្រួលចំពេលមានការបន្តភាពមិនប្រាកដប្រជាជាសកលដោយសារវិបត្តិថាមពល។ ឆ្នាំ២០២២ នឹងបិទជាមួយនឹងកំណើន ៥.៦% នៃផលិតផលក្នុងស្រុកសរុប និង ៩.៧% នៃអតិផរណា។ យោងតាមថវិកា ដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រពីសមាជិកសភាចំនួន ១៥៦រូប ក្នុងសម័យប្រជុំសភាពេញអង្គដែលមានសមាជិក ៣០០រូប។ លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិកបានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយយ៉ាងខ្លីមុនពេលបោះឆ្នោតថា “កំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម កំណែទម្រង់យ៉ាងម៉ឺងម៉ាត់ និងការប្រុងប្រយ័ត្ន។ ទាំងនេះគឺជាគោលការណ៍នៃការអនុវត្តថវិការបស់យើង”។ ទូរទស្សន៍សាធារណៈក្រិក ERT បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកនាយករដ្ឋមន្ត្រីថា រដ្ឋបានគាំទ្រសង្គមដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃរស់នៅ របស់ប្រជាពលរដ្ឋជាង ១៥.១ពាន់លានអឺរ៉ូ (១៦ពាន់លានដុល្លារអាមេរិក) រហូតមកដល់បច្ចុប្បន្ន ខណៈ ពេលដែលវិធានការគាំទ្របន្ថែមទៀតនឹងត្រូវបានណែនាំនៅឆ្នាំ២០២៣ ។ លោក Mitsotakis ក៏បានមាន ប្រសាសន៍ផងដែរថានៅឆ្នាំ២០២៣ នឹងចុះបញ្ជីអតិរេកបឋម ០.៧% នៃផលិតផលក្នុងស្រុកសរុប។ នៅឆ្នាំ២០២២ ប្រទេសនេះបានរាយការណ៍ពីឱនភាពចំនួន ១.៦% នៃផលិតផលក្នុងស្រុកសរុប។
លោក Mitsotakis បានមានប្រសាសន៍ថា “ឆ្នាំ២០២២នឹងក្លាយជាឆ្នាំចុងក្រោយដែលមានឱនភាព បឋម។ ចាប់ពីឆ្នាំ២០២៣ សេដ្ឋកិច្ចនឹងត្រលប់ទៅរកអតិរេកបឋម” ៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221218/46938ded051d4b79a52944b2e087e242/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម