ប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតនៅក្នុងប្រទេសទុយនីស៊ី
កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ សាធារណរដ្ឋទុយនីស៊ីបានដំណើរការ ការបោះឆ្នោតសភាលើក ដំបូងចាប់តាំងពីលោកប្រធានាធិបតី Kais Saied បានប្រកាសរំសាយស្ថាប័ននីតិប្បញ្ញត្តិកាលពីខែមីនា។ នៅវេលា ម៉ោង ០៨ព្រឹក (ម៉ោងក្នុងស្រុក) ប្រជាជនទុយនីស៊ីបានចាប់ផ្តើមដំណើរការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោត ចំនួន ៤,៥៥១កន្លែង និងការិយាល័យបោះឆ្នោតចំនួន ១១,៣១០ នៅទូទាំងប្រទេសអាហ្វ្រិកខាងជើង។ ការបោះ ឆ្នោតបានបិទនៅម៉ោង ០៦ល្ងាច ហើយលទ្ធផលបឋមនឹងត្រូវបានប្រកាសនៅចន្លោះថ្ងៃអាទិត្យ ទី១៨ និងថ្ងៃអង្គារ ទី២០ ខែធ្នូ។ មានបេក្ខជនសរុបចំនួន ១,០៥៨នាក់ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសម្រាប់អាសនៈ ចំនួន ១៦១អាសនៈ នៅក្នុងសភា។ លោក Saied បានប្រកាសផ្អាកសភាទុយនីស៊ី និងរដ្ឋាភិបាលក្នុងខែកក្កដា ឆ្នាំ២០២១ មុនពេលប្រកាសរំលាយស្ថាប័ននីតិប្បញ្ញត្តិនៅថ្ងៃទី៣០ ខែមីនា ឆ្នាំនេះ….៕
https://english.news.cn/20221218/7cb86861ffd743b2936caff6f4ad1cda/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម