logo logo
banner1
បន្ទាប់ពីមានរឿងអាស្រូវអំពើពុករលួយ សមាជិកសភាអឺរ៉ុបទទូចឱ្យមានកំណែទម្រង់ ដើម្បីឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព
 

ការជជែកដេញដោលគ្នាកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២របស់សមាជិកសភាអឺរ៉ុប បាននាំឱ្យសភាអឺរ៉ុប អនុម័តបាននូវសេចក្តីសម្រេច​មួយ ស្តីអំពីមន្ទិលសង្ស័យអំពីពុករលួយរបស់រដ្ឋកាតា និង កំណត់បានថាស្ថាប័នទាំងអស់របស់សហភាពអឺរ៉ុប ត្រូវមានតម្លាភាពជាងពេល​​បច្ចុប្បន្ន។ សេចក្តីសម្រេចនេះ ត្រូវបានអនុម័ត ដោយសំឡេង៥៤១គាំទ្រ ២ជំទាស់ និង៣អនុបវាទ។

​សមាជិកសភាអឺរ៉ុបបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការចោទប្រកាន់នាពេលថ្មីៗនេះ ដែលថាសមាជិកសភាអឺរ៉ុប អតីតសមាជិកសភាអឺរ៉ុប និងមន្រ្តីសភាអឺរ៉ុប បានពាក់ព័ន្ធនឹងអំពើពុករលួយ ការលាងលុយកង្វក់ និងការចូលរួមក្នុងអង្គការឧក្រិដ្ឋមួយ។ សមាជិកសភាអឺរ៉ុបគាំទ្រឱ្យសភា​អឺរ៉ុបសហការឱ្យបានពេញលេញ ក្នុងការស៊ើបអង្កេតនេះ និងកត់ថាប្រព័ន្ធការងារផ្ទៃក្នុងបច្ចុប្បន្នរបស់សភាអឺរ៉ុប​ បានបរា ជ័យក្នុងការទប់ស្កាត់​អំពើ​ពុករលួយ។ សមាជិកសភាអឺរ៉ុបក៏សម្តែងការមិនពេញចិត្តផងដែរចំពោះ ទង្វើពុករលួយរបស់រដ្ឋកាតា និងចាត់ទុកទង្វើនេះជាអន្តរាគមន៍​បរទេសដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យអឺរ៉ុប។

​ជាវិធានការបន្ទាន់ចំពោះមុខ សភាអឺរ៉ុបសម្រេចផ្អាកជាបណ្តោះអាសន្នភ្លាមៗ គ្រប់ការងារនីតិកម្មពាក់ព័ន្ធជាមួយរដ្ឋកាតា ជាពិសេសពាក់ព័ន្ធនឹង​សេរីភាព​ទិដ្ឋាការ(visa liberalization) កិច្ចព្រមព្រៀងអា កាសចរណ៍ និងគម្រោងទស្សនកិច្ចនានា។ ការផ្អាកនេះបានចូលជាធរមានរហូតដល់អ្វីៗ មានភាពច្បាស់ស្រលះជាងមុន។ សមាជិកសភាអឺរ៉ុបក៏ស្នើផងដែរ ឱ្យផ្អាកជាបណ្តោះអាសន្ននូវការផ្តល់អាទិភាព​សម្រាប់ប្រជាពលរដ្ឋកាតា​ដែល​កាន់​បណ្ណអាទិភាពផ្នែកសន្តិសុខ គឺផ្អាករហូតដល់ការស៊ើបអង្កេតរបស់តុលាការត្រូវបានបញ្ចប់។

សមាជិកសភាអឺរ៉ុបស្នើឱ្យធ្វើកំណែទម្រង់បទបញ្ជាផ្ទៃក្នុងសភាអឺរ៉ុប (Reforming Parliament’s  Rules) ពីព្រោះសមាជិកសភាអឺរ៉ុបមានការ​ព្រួយ​បារម្ភ ​អំពីជម្លោះផលប្រយោជន៍ជាសក្តានុពល ពីព្រោះ សមាជិកសភាអឺរ៉ុបខ្លះ មានតួនាទីជាអ្នកគ្រប់គ្រង ជាសមាជិកក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ជាទីប្រឹក្សាធនា គារ និងតួនាទីសំខាន់ៗផ្សេងទៀតក្នុងក្រុមហ៊ុនពហុជាតិ​​ ឬក្រុមហ៊ុនពាណិជ្ជកម្មឯកជន។ សមាជិកសភាអឺរ៉ុបដែលមាន​ការងារបន្ថែមដូចខាងលើ នឹងត្រូវប្រកាសព័ត៌មានជូនអាជ្ញាធរពាក់ព័ន្ធ ហើយអាចប្រឈមនឹងការត្រួតពិនិត្យ ក្នុងករណីស្ថិតក្រោមការ​ស៊ើប​អង្កេត។

ពាក់ព័ន្ធនឹងបញ្ហាកំណែទម្រង់បទបញ្ជាផ្ទៃក្នុងនេះ សមាជិកសភាអឺរ៉ុបក៏ប្តេជ្ញាចិត្តផងដែរ ក្នុងការបង្កើតឱ្យបាននូវតម្លាភាពពេញលេញ ពាក់ព័ន្ធ​នឹង​ការរកចំណូលបន្ថែមរបស់សមាជិកសភាអឺរ៉ុប និងហាមឃាត់មិនឱ្យមានការផ្តល់ហិរញ្ញវត្ថុពីផ្នែកខាងក្រៅដល់សមាជិកសភាអឺរ៉ុប និងមន្រ្តីបម្រើ​ការងារឱ្យក្រុមន យោបាយរបស់សភាអឺរ៉ុបឡើយ។ សភាអឺរ៉ុបនឹងធ្វើកំណត់ទំហំតម្លៃអំណោយ ដែលសមាជិកសភាអឺរ៉ុប មិនត្រូវទទួលយក។ សមាជិកសភាអឺរ៉ុបចង់ឱ្យការចុះបញ្ជីតម្លាភាពអឺរ៉ុប(EU Transparency Register)ត្រូវធ្វើឡើងជាកាតព្វកិច្ច និងពង្រីកវិសាលភាពនៃការចុះ​បញ្ជី​នេះដល់តំណាងរបស់ប្រទេសទីបី និងអតីតសមាជិកសភាអឺរ៉ុបដែរ។ សកម្មភាពនៃការចុះបញ្ជីនេះ ត្រូវពង្រឹងបន្ថែម ដើម្បីឱ្យទិន្នន័យរបស់​វា​អាច​ត្រូវបានគេប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ឱ្យម៉ត់ចត់ជាងមុន។ ដើម្បីជួយដំណោះស្រាយបញ្ហាពាក់ព័ន្ធផ្សេងៗទៀត​ សមាជិកសភាអឺរ៉ុប បានស្នើឱ្យ​បង្កើតនូវគណៈកម្មាធិការស៊ើបអង្កេត(Inquiry Committee)មួយ ដើម្បីតាមដានលទ្ធផលនៃការស៊ើបអង្កេត និងការវិនិច្ឆ័យក្តីរបស់តុលាការ​ចំពោះសំណុំរឿងបច្ចុប្បន្ន។ សមាជិកសភាអឺរ៉ុប ក៏ស្នើឱ្យបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីសិក្សាសែ្វងរកចំណុចចន្លោះប្រហោងនៃ​ក្របខណ្ឌការងារសភាអឺរ៉ុប ហើយគណៈកម្មាធិការនេះត្រូវដាក់សំណើ ឱ្យមានកំណែទម្រង់ប្រព័ន្ធការងាសភាអឺរ៉ុប​ ដែលខ្លួនមើលឃើញថានៅមាន​ភាពខ្វះចន្លោះ។ លើសពីនេះទៅទៀត អនុប្រធានមួយរូបរបស់សភាអឺរ៉ុប គួរទទួលការងារផ្នែកផ្ទៀងផ្ទាត់សុច្ចរិតភាព ប្រឆាំងអំពើពុករលួយ និង​ត្រួតពិនិត្យលើអន្តរាគមន៍របស់បរទេសក្នុងកិច្ចការសភាអឺរ៉ុប។ ដោយទទួលស្គាល់ថាក្រុមមិត្តភាពរបស់សភាអឺរ៉ុប ជាមួយ​នឹងសភានៃប្រទេសដទៃ​ទៀត ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យឱ្យបានម៉ត់ចត់ជាងមុន សមាជិកសភាអឺរ៉ុប បានស្នើឱ្យមន្រ្តីជាន់ខ្ពស់ៗនានាសភាអឺរ៉ុបដែលពាក់ព័ន្ធ​បន្ត​អនុវត្តឱ្យបានល្អប្រសើរនូវបញ្ញត្តិដែលមានជាធរមាន។

​សមាជិកសភាអឺរ៉ុបស្នើឱ្យសភាអឺរ៉ុបបង្កើនកិច្ចសហការគ្នាជាមួយទីភ្នាក់ងារ និងស្ថាប័នក្រោមចំ ណុះសហភាពអឺរ៉ុប។ សភាអឺរ៉ុប បានស្នើឱ្យ​គណៈកម្មការ​អឺរ៉ុបជួយដោះស្រាយនូវសំណូមពរ ស្តីពីការ បង្កើតអង្គភាពក្រុមសីលធម៌ឯករាជ្យ ដែលសភាអឺរ៉ុបបានស្នើឡើងក្នុងខែកញ្ញា ឆ្នាំ២០២១។ សភាអឺរ៉ុបក៏បានផ្តល់អនុសាសន៍ផងដែរ ឱ្យពិនិត្យនិងលើកកម្ពស់គុណភាពបញត្តិស្តីអំពីមន្រ្តីអឺរ៉ុប(EU Staff Regul ation)។ សមាជិកសភាអឺរ៉ុបក៏បានសង្កត់ធ្ងន់ផងដែរ​ អំពីតួនាទីរបស់ការិយាល័យរដ្ឋអាជ្ញាសាធារណៈអឺរ៉ុប(EPPO: The European Public Prosecutor’s Office) ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ឧក្រិដ្ឋកម្មអឺរ៉ុប(Eurojust) នគរបាលអឺរ៉ុប(Europol) និងទីភ្នាក់ងារអឺរ៉ុបប្រឆាំងការ​លួច​​បន្លំ (OLAF)អឺរ៉ុប។ សមាជិកសភាក៏បានអំពាវនាវផងដែរ ឱ្យពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរបស់EPPO និងOLAF និងពង្រឹង​ច្បាប់​ប្រឆាំងអំពើពុករលួយរបស់សមាជិកសភា  និងស្ថាប័នក្រោមចំណុះសហភាពអឺរ៉ុប…៕

http://ព័ត៌មានពីអង្គការសភា ១៨-១២-២២- តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20221212IPR64541/corruption-scandal-meps-insist-on-reforms-for-transparency-and-accountability



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`