logo logo
banner1
សភាឥណ្ឌូណេស៊ីផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពី ការធ្វើបត្យាប័ន ជាមួយប្រទេសសិង្ហបុរី
 

រដ្ឋាភិបាលទីក្រុងហ្សាការតា រំពឹងថា សន្ធិសញ្ញានេះ នឹងជួយដល់អាជ្ញាធរក្នុងការនាំជនសង្ស័យដែលត្រូវ​បានគេចោទប្រកាន់ពីបទលាក់ទុកថវិកាជាតិរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកមកតុលាការ

​រដ្ឋធានីហាណូយ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ សភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី  បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពី ការធ្វើ​បត្យា​​​​​ប័នជាមួយសាធារណរដ្ឋសិង្ហបុរី ដែលត្រូវបានគេរំពឹងថា សន្ធិញ្ញានេះ នឹងជួយដល់អាជ្ញាធរក្នុងការនាំជនសង្ស័យដែលត្រូវបានគេចោទ​ប្រកាន់ថា បានលាក់ទុកថវិកាជាតិរាប់ពាន់លានដុល្លារមកតុលាការ។ សន្ធិសញ្ញាស្តីពី ការធ្វើបត្យាប័ននេះ​នឹងអនុវត្តន៍លើប្រភេទបទឧក្រិដ្ឋ ៣១ ប្រភេទ និងបទល្មើសដែលត្រូវបានប្រព្រឹត្តិរហូតដល់ ១៨ ឆ្នាំ។ លោក Yasonna Laoly រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសិទ្ធិមនុស្សឥណ្ឌូនេស៊ី បាន​ថ្លែងថា បន្ទាប់ពី​សន្ធិញ្ញានេះ ត្រូវ​បានអនុម័តសេចក្តីព្រាងច្បាប់នេះនឹងផ្តល់ភាពត្រឹមត្រូវស្របច្បាប់ សម្រាប់ប្រទេសទាំងពីរក្នុងដំណើរ​ការនៃ​ការធ្វើបត្យាប័នពោះជនសង្ស័យដែលរត់គេចខ្លួន។

​ទន្ទឹមពេលជាមួយគ្នានេះ ប្រទេសសិង្ហបុរី បានវាយតម្លៃថា កិច្ចព្រមព្រៀងនេះ ក៏នឹងមានប្រយោជន៍​ផងដែរដល់កិច្ចខិតខំប្រឹងប្រែងរបស់​ប្រទេស​ឥណ្ឌូណេស៊ីក្នុងការទប់ស្កាត់ឧក្រិដ្ឋជនដែលជាជនសង្ស័យមិនឱ្យរត់គេចខ្លួនទៅបរទេស រួមទាំង ការចាប់ខ្លួនជនសង្ស័យទាំងនេះ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ។

​កាលពីឆ្នាំ២០០៧ លោក Susilo Bambang Yudhoyono ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោក Lee Hsien Loong​ នាយករដ្ឋមន្ត្រីសិង្ហបុរី បានធ្វើ​ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពី ការធ្វើបត្យាប័ន និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប៉ុន្តែ កិច្ចព្រម​​ព្រៀងនេះ មិនទាន់ចូលជាធរមាន ខណៈដែលសភាឥណ្ឌូណេស៊ីមិនទាន់ផ្តល់សច្ចាប័ន៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/indonesia-parliament-approves-extradition-treaty-with-singapore/245593.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`