ទិដ្ឋភាពក្នុងសាលប្រជុំពេញអង្គសភាជាន់ទាប់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
រដ្ឋធានីបែឡាំង៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២២ សភាជាន់ទាបនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិប្រមាណជា ១០០ ពាន់លានអឺរ៉ូ ស្មើនឹង (១០៦.១៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី និងឧស្ម័នសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងឧស្សាហកម្ម ចាប់ពីខែមករា ឆ្នាំ២០២៣ ខាងមុខនេះតទៅ។
សម្រាប់គ្រួសារ និងឧស្សាហកម្មខ្នាតតូច ដែលអ្វីគេហៅថា ជាកាបញ្ចុះថ្លៃនោះ នឹងចូលជាធរមាន នៅក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ សេចក្តីព្រាងច្បាប់ខាងលើនេះ នឹងដាក់ឱ្យអនុវត្តន៍ចាប់ពី ខែមករា ឆ្នាំ២០២៣ រហូតដល់ខែមេសា ឆ្នាំ២០២៤ ដែលកំណត់ថ្លៃឧស្ម័ន ១២ សេនអឺរ៉ូ ក្នុង១ គីឡូវ៉ាត់ម៉ោង (kWh) និងកំណត់ថ្លៃអគ្គិសនី ៤០ សេនអឺរ៉ូ ស្រាប់ការប្រើប្រាស់ ៨០% ផ្អែកលើការប្រើប្រាស់ កាលពីឆ្នាំ២០២១។ បន្ទាប់ពី មតិដែលថា តម្លៃនៅទីផ្សារខ្ពស់ជាងនោះ នឹងផ្តល់ការលើកទឹកចិត្តឱ្យសន្សំសំចៃ។
សម្រាប់អតិថិជនផ្នែកឧស្សាហកម្មធំៗ ចំនួនប្រហែល ២៥.០០០ នាក់ សម្រាប់តម្លៃប្រើប្រាស់នានា ត្រូវបានគេគ្រោងកំណត់ ៧០% សម្រាប់តម្លៃឧស្ម័ន ៧សេនអឺរ៉ូ និងអគ្គិសនី ១៣ សេនអឺរ៉ូ។ ការអនុវត្តនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ ចាប់ពីឆ្នាំ២០២៣ ទៅក្រុមហ៊ុននានា ដែលទទួលប្រយោជន៍ពីការបញ្ចុះតម្លៃនេះ នឹងប្រឈមការរឹតបន្តឹងលើពួកគេ តើអាចចំណាយប៉ុន្មានក្នុងប្រាក់រង្វាន់ និងភាគលាភនានារបស់អ្នកគ្រប់គ្រង។
ក្រុមហ៊ុនដែលទទួលបានប្រាក់ជំនួយរបស់រដ្ឋជាង ២៥ លានអឺរ៉ូ នឹងត្រូវបានហាមឃាត់មិនឱ្យចំ ចំណាយលើប្រាក់ឧបត្ថម្ភ និងប្រាក់ភាគលាភ។ កញ្ចប់ថវិកា ដែលត្រូវបានអនុម័តដោយសមាជិកសភានេះ ក៏រាប់បញ្ចូលផងដែរ នូវការយកពន្ធលើប្រាក់ចំណេញដែលលើសរបស់ក្រុមហ៊ុនផលិតថាមពល ដើម្បីផ្តល់ប្រាក់ជំនួយនេះ រួមទាំងវិធានការជំរុញថាមពល ដែលអាចកែច្នៃឡើងវិញបាន៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://finance.yahoo.com/news/german-parliament-passes-100-bln-114559237.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម