logo logo
banner1
សភាអ៊ុយក្រែន អនុម័តច្បាប់សម្រាប់កិច្ចចរចាសមាជិកភាពជាមួយសហភាពអឺរ៉ុប
 

សម័យប្រជុំរបស់សភាអ៊ុយក្រែន

កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែនបានមានប្រសាសន៍ ថា សភាអ៊ុយក្រែន បានអនុម័ត​ច្បាប់ទាំងអស់ដែលត្រូវការសម្រាប់ការចាប់ផ្តើមកិច្ចចរចាសមាជិកភាពជាមួយសហ ភាពអឺរ៉ុប។ លោក Stefanchuk ត្រូវបានដកស្រង់សម្តីដោយ​សេវាសារព័ត៌មានសភាថា សភាអ៊ុយក្រែន “បានបំពេញ ផ្នែកនៃការងាររបស់ខ្លួន និងបានអនុម័តរាល់សេចក្តីព្រាងច្បាប់ជាប្រព័ន្ធចាំបាច់ ដើម្បី​អនុវត្តន៍អនុសាសន៍របស់ គណៈកម្មការអឺរ៉ុប”។ លោក Stefanchuk បានមានប្រសាសន៍ថា ជាពិសេសប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ បាន​អនុម័តច្បាប់ស្តីពីកំណែទម្រង់នៃតុលាការធម្មនុញ្ញ និងវិស័យតុលាការ ក៏ដូចជាច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ស្តីពីជនជាតិភាគតិច និងច្បាប់ស្តីពីការ​ប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់។ កាលពីថ្ងៃទី២៣ ខែមិថុនា មេដឹក នាំសហភាពអឺរ៉ុបបានទទួលយកប្រទេស​អ៊ុយក្រែនជាបេក្ខជន​សម្រាប់​សមាជិកភាពក្នុងប្លុក។ គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវតម្រូវការចំនួន៧ ដែលត្រូវបំពេញដោយអ៊ុយក្រែនសម្រាប់ការចាប់ផ្តើម​កិច្ចចរចា​ចូល​ជាសមាជិក ….៕

https://english.news.cn/20221215/7dd4caba08494f17b3ee1b72fbe65766/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`