នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សភាអឺរ៉ុប(The European Union) កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្នុងរាជធានីព្រុចសែល នៃព្រះរាជាណាចក្របែលហ្សិក សមាជិកសហភាអឺរ៉ុបបានពិភាក្សាអំពីការ ឆ្លើយតបរបស់អឺរ៉ុប ចំពោះការវាយប្រហាររបស់សហព័ន្ធរុស្ស៊ីលើសាធារណរដ្ឋអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំ នោះ លោកស្រីRoberta Metsola ប្រធានសភាអឺរ៉ុប បានថ្លែងថា៖”ការឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន គឺជាផ្នែកមួយនៃរបៀបវារៈរបស់លោកប្រធានាធិបតីPutin ក្នុងការធ្វើឱ្យមានអស្ថិរភាព។ វាគឺជាមាគ៌ាមួយ ដែលនឹងនាំឱ្យប្រទេសរុស្ស៊ីត្រូវប្រឈមដោយផ្ទាល់នឹងអឺរ៉ុប និងការបំពានដល់សណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើការគោរពច្បាប់។ វាគឺជាមាគ៌ាមួយដែលលទ្ធិផ្តាច់ការកំពុងគំរាមកំ ហែងលទ្ធិប្រជាធិបតេយ្យ។ ហើយវាគឺជាមាគ៌ា ដែលយើងមិនត្រូវអនុញ្ញាតឱ្យលោកPutin ធ្វើបានតាមតែអំពើចិត្ត។”
លោកVolodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន បានធ្វើការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំខាងលើ ពីរដ្ឋធានីកៀវ នៃប្រទេសអ៊ុយក្រែន។ លោកZelenskyyy បានថ្លែងអំពើការខូតខាតនិងមហន្តរាយនានា ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី និងថ្លែងអំណរគុណអឺរ៉ុបចំពោះការគាំទ្រប្រទេសអ៊ុយក្រែន។ លោកZelenskyy បានថ្លែងថា៖”យើងកំពុងតែប្រយុទ្ធដើម្បីសិទ្ធិរបស់យើង ដើម្បីសេ រីភាពរបស់យើង ដើម្បីជីវិតរបស់យើង និងដើម្បីការរស់រានរបស់យើង។ យើងក៏កំពុងប្រយុទ្ធផងដែរ ដើម្បី ជាសមាជិកស្មើភាព(Equal members)របស់អឺរ៉ុប។ ដូច្នេះសូមអ្នកទាំងអស់គ្នា ធ្វើសកម្មភាពដើម្បីបញ្ជា ក់ថា អ្នកទាំងអស់គ្នាពិតជាឈរនៅខាងយើង។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដដែលនោះ សមាជិកសភាអឺរ៉ុបបានអនុម័ត ដោយសំឡេងច្រើនលើ សលប់លើសេចក្តីសម្រេចមួយ ដែលថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានដោយខុសច្បាប់របស់ប្រទេសរុស្ស៊ី។ សមាជិកសភាអឺរ៉ុបក៏បានធ្វើការអំពាវនាវផងដែរ ឱ្យបណ្តាប្រទេសក្នុងអឺរ៉ុបផ្តល់អាវុធការ ពារខ្លួន ដល់ប្រទេសអ៊ុយក្រែនឱ្យបានលឿនជាងនេះ ឱ្យដាក់ទណ្ឌកម្មចំពោះអ្នកទទួលខុសត្រូវចំពោះអំ ពើពុករលួយកម្រិតខ្ពស់ក្នុងប្រទេសរុស្ស៊ី និងប្រទេសបេឡារុស និងឱ្យបញ្ចប់ទិដ្ឋាការមាស(Golden visa)សម្រាប់សេដ្ឋីរុស្ស៊ី៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ០២-០៣-២២- មាស តូនី ប្រែសម្រួលពី៖https://www.europarl.europa.eu/news/en/headlines/security/20220228STO24214/ukraine-parliament-calls-for-tougher-sanctions-against-russia
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម