នាយករដ្ឋមន្ត្រីចាំផ្ទះ Benjamin Netanyahu ពិភាក្សាការងារជាមួយលោក Aryeh Deri ប្រធានគណបក្ស Shas ក្នុងអំឡុងពេលបើកសម័យប្រជុំជ្រើសតាំងប្រធានសភាថ្មី
សភារដ្ឋអ៊ីស្រាអ៊ែល បានពិនិត្យ និងអនុម័តលើកដំបូងលើសេចក្តីព្រាងវិសោធនកម្មច្បាប់មួយ ដែលនឹង អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប ដែលធ្លាប់ជាប់ទោសពីបទព្រហ្មទណ្ឌ ប៉ុន្តែ ត្រូវបានដោះលែងពីពន្ធនាគារ ក្លាយជារដ្ឋមន្ត្រីបាន។ ការបោះឆ្នោតអនុម័តនៅក្នុងសភាអ៊ីស្រាអែល កាលពីរាត្រីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នោះ ជាផ្នែកនៃការវាយបកភ្លាមៗរបស់អង្គនីតិប្បញ្ញត្តិក្នុងទ្រង់ទ្រាយធំមួយ ដែលត្រូវបានធ្វើឡើងដើម្បី ឆ្លើយតបទៅនឹងការសន្យាមួយចំនួនរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីចាំផ្ទះចំពោះ សាសនា និងដៃគូសម្ព័ន្ធភាពគណបក្សនយោបាយស្តាំនិយមរបស់លោក និងការផ្តល់អំណាចបង្កើត រដ្ឋាភិបាលថ្មីមួយ ដែលបានកំណត់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២៕
https://www.ft.com/content/e32e2b72-739a-46cd-acbf-bcafa7d88c93
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម