លោក Nikolay Gabrovski នាយករដ្ឋមន្ត្រីដែលទើបជ្រើសតាំងថ្មី ថ្លែងក្នុងអំឡុងពេលនៃសម័យប្រជុំបោះឆ្នោត ក្នុងរដ្ឋសភាប៊ុលហ្គារី នាថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២
លោក Nikolay Gabrovski នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៊ុលហ្គារី ដែលទើបត្រូវបានជ្រើសតាំង បានស្នើឱ្យមានគណៈរដ្ឋមន្ត្រីមួយប្រកបដោយបច្ចេកវិទ្យា ប៉ុន្តែ មិនទទួលបានសំឡេងភាគច្រើនក្នុងរដ្ឋសភា ដែលមានអាសនៈសរុប ២៤០ ឡើយ។ កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ រដ្ឋសភាប៊ុលហ្គារី បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាល ១ ដែលត្រូវបានស្នើឡើងដោយគណបក្សស្តាំនិយម គឺគណបក្សប្រជាពលប៊ុលហ្គារីដើម្បីអភិវឌ្ឍន៍សហភាពអឺរ៉ុប (GERB) ដើម្បីដោះស្រាយភាពទាល់ច្រកផ្នែកនយោបាយ ដែលបានរួមរឹតប្រទេសជាសមាជិកដែលក្រីក្រជាងគេរបស់សហភាពអឺរ៉ុបមួយនេះ។
លោក Gabrovski ដែលមានវ័យ ៥១ ឆ្នាំ រូបនេះ គឺជាគ្រូពេទ្យឯកទេសខាងវះកាត់ប្រព័ន្ធសរសៃ ប្រសាទដ៏ល្បីឈ្មោះ ១ រូប ដែលបានស្នើឱ្យមានគណៈរដ្ឋមន្ត្រីមួយប្រកបដោយបច្ចេកវិទ្យានោះ បានទទួល បរាជ័យ ដោយមិនធានាបានសំឡេងភាគច្រើនក្នុងរដ្ឋសភា ដែលមានអាសនៈសរុប ២៤០ អាសនៈ ទីដែលមានសមាជិករដ្ឋសភាតែ ១១៣ រូប ប៉ុណ្ណោះ បានបោះឆ្នោតគាំទ្រលើសំណើរបស់រដ្ឋាភិបាល លោក និងសមាជិករដ្ឋសភា ១២៥ រូប ផ្សេងទៀត បានបោះឆ្នោតជំទាស់លើសំណើនេះ។
គណបក្សប្រជាពលប៊ុលហ្គារីដើម្បីអភិវឌ្ឍន៍សហភាពអឺរ៉ុប បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសកលក្នុងប្រទេសប៊ុលហ្គារី កាលពីខែតុលា ឆ្នាំ២០២២ ប៉ុន្តែ មានសមាជិករដ្ឋសភាតែ ៦៧ រូប ប៉ុណ្ណោះ នៅក្នុងរដ្ឋសភា។ លោក Boyko Borissov ប្រធានគណបក្សនេះ ដែលបានដឹកនាំរដ្ឋាភិបាល ៣ អាណត្តិ ខណៈលោកជានាយករដ្ឋមន្ត្រីនៅចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២១ បានបាត់សំឡេងគាំទ្រជាសាធារណៈភាគច្រើន ដោយសារតែការចោទប្រកាន់ពីបទពុករលួយ និងពាក់ព័ន្ធជាមួយក្រុមអង្គការនានា ដែលបានបង្កឱ្យមានការតវ៉ាប្រឆាំង៕
http://ព័ត៌មានសភាអន្តរជាតិ ១៥-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.belfasttelegraph.co.uk/news/world-news/bulgarian-parliament-rejects-proposed-government-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម