logo logo
banner1
វៀតណាមចង់ពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ​ បន្ថែមទៀតជាមួយប្រទេសឥណ្ឌូនេស៊ី
 

វៀតណាមចង់ពង្រីកភាពជាដៃគូបន្ថែមទៀតជាមួយប្រទេសឥណ្ឌូនេស៊ី

រដ្ឋធានីហាណូយ៖ លោក Tran Thanh Man អនុប្រធានអចិន្ត្រែយ៍នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងថា វៀតណាម​ចង់​ពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត ជាមួយសាធារណរដ្ឋឥណ្ឌូណេស៊ី ឆ្ពោះទៅខួបលើកទី១០​ នៃការបង្កើតភាពជាដៃគូ​យុទ្ធសាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។​

​ក្នុងអំឡុងពេលទទួលជួបបដិសណ្ឋារកិច្ចលោក Fadli Zon ប្រធានគណៈកម្មាធិការកិច្ចសហប្រតិ​បត្តិការអន្តរសភានៃសភាឥណ្ឌូណេស៊ី នារដ្ឋធានី​ហាណូយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នោះ​ លោក Man បានសាទរស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ចំពោះការបន្តផ្លាស់ប្តូរគណៈប្រតិភូដោយផ្ទាល់ បន្ទាប់ពីជំងឹរាតត្បាតកូវីដ-១៩  ដោយបានលើកឡើងថា កិច្ចសហប្រតិបត្តិការសភា នឹងចូលរួម​ចំណែកភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។

​លោក Man ក៏បានសម្តែងនូវជំនឿរបស់ខ្លួនផងដែរថា ប្រទេសឥណ្ឌូណេស៊ី នឹងបន្តតួនាទីរបស់ខ្លួន ប្រកបដោយជោគជ័យ ខណៈដែលប្រធាន​អាស៊ាន និងប្រធានសន្និបាតអន្តរសភាអាស៊ានលើកទី៤៤​ (AIPA-44) ក្នុងឆ្នាំ២០២៣ នេះ សម្រេចបាននូវចក្ខុវិស័យរបស់ឥណ្ឌូណេស៊ី​ឆ្នាំ២០៤៥ និងក្លាយ​ជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ ២០៤៥ ខណៈពេលដែលខ្លួនប្រារព្ធខួបឯករាជ្យ ១០០ ឆ្នាំ។ លោក Man បានស្នើឱ្យភាគីទាំងពីរ បន្តធ្វើការងាររួមគ្នាឱ្យបានជិតស្និទ្ធ ដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនឱ្យដល់កម្រិតកំពូលនៅពេលអនាគតដ៏ខ្លីខាងមុខ ជាពិសេស ការជំរុញកិច្ចសហប្រតិបត្តិការសភាឱ្យបានស្មើគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រ៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-wants-to-further-develop-strategic-partnership-with-indonesia-na-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`