ប្រធានាធិបតីឡេតូនីលោក Egils Levits (កណ្តាល) ចូលរួមក្នុងកិច្ចប្រជុំដំបូងនៃរដ្ឋាភិបាលចម្រុះថ្មីក្នុងរដ្ឋធានីរីហ្គា
ពីរខែបន្ទាប់ពីការបោះឆ្នោតសកល សភានៃសាធារណរដ្ឋឡេតូនី កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ បាន អនុម័តរដ្ឋាភិបាលចម្រុះបីបក្សថ្មីរបស់ប្រទេស ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Krisjanis Karins ដែលកំពុងកាន់អំណាច។ ដៃគូចម្រុះបានយល់ព្រមលើការបង្កើតក្រសួងអាកាសធាតុ និងថាមពលថ្មី និងតំណែងអនុ រដ្ឋមន្ត្រីចំនួន៣។ កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ តំណាងភាគីទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចម្រុះ សេចក្តី ប្រកាសរបស់រដ្ឋាភិបាល និងកិច្ចព្រមព្រៀងស្តីពីវិន័យសារពើពន្ធ។ នៅក្នុងសភា លោក Karins បានជម្រាបជូន ដល់សមាជិកសភាថា វិស័យអាទិភាពនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនឹងមានសន្តិសុខជាតិ ការអប់រំ ថាមពល ការ ប្រកួតប្រជែង និងគុណភាពនៃជីវិតរបស់ប្រជាជន….៕
https://english.news.cn/20221215/60c94cc731ea409584a5b39ed62cf6b3/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម